កណ្តាល៖ ឈ្មួញប្រកបអាជីវកម្មខាងផ្នែកដីឡូត៍មួយរូបដែលមានទីតាំងដីឡូត៍មួយកន្លែង ស្ថិតនៅតាមខ្នងប្រឡាយ ភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើការចាក់ដីធ្វើផ្លូវចូលដីឡូត៍របស់ខ្លួនរំលោភយកប្រឡាយសាធារណៈរបស់រដ្ឋជាច្រើនម៉ែតការរ៉េមិនរំខានដល់អាជ្ញារធរ។
ប្រឡាយមួយខ្សែនេះមានសារះប្រយោជន៍ខ្លាំងណាស់សំរាប់អ្នកភូមិ គឺសំរាប់បង្ហូរទឹកនឹងស្តុកទឹកដើម្បីពលរដ្ឋបូមទឹកសំរាប់ស្រោចស្រប់ដំណាំស្រូវ បង្ហូរទឹកពីស្រែចេញចូលនៅពេលបង្ករបង្កើនផល ចុះបើឈ្មួញប្រកបអាជីវកម្មខាងផ្នែកដីឡូត៍មកចាក់បំពាន់ចូលទៅក្នុង ប្រឡាយយ៉ាងដូច្នោះ តើនិងមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋដែររស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ ។ ខណ:នាពេលកន្លងទៅ រដូវវស្សាមានទឹកជំនន់ធ្វើអោយលិចលង់ ដល់ផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដោយសារប្រឡាយទឹកត្រូវបានម្ជាស់ដីឡូត៍ ចាក់ដីរំលោភយកធ្វើអោយរួមតូចបណ្តាលស្ទះទឹកហូរមិនទាន់ដែលបង្ករហេតុឱ្យមានទឹកជនលិចនៅពេលភ្លៀងធ្លាក់ ។
ប្រជាពលរដ្ឋសំណូមពរដល់លោក ខុន សិរី រដ្ឋា អភិបាលស្រុក អង្គស្នួល នឹងមន្ត្រីជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យ នឹងមានវិធានការមុឹងម៉ាតទៅលើឈ្មួញរកសុីដីឡូត៍មួយនេះផង៕ដោយ៖ សិរី នាគ