Breaking News

លោក បាន ប៊ុនធឿន ថៅកែដីឡូតិ៍ ចាក់ដីលុបប្រឡាយសាធារណៈរបស់រដ្ឋពុំទាន់មានចំណាត់ការណ៍ពីអាជ្ញាធរ

កណ្តាល៖ គំរោងដីឡូតិ៍ មួយកន្លែងដែលគេស្គាល់ម្ចាស់ឈ្មោះ បាន ប៊ុនធឿន ស្ថិតនៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បានចាក់ដីធ្វើផ្លូវចូលគំរោងដីឡូត៍ របស់ខ្លួនដោយបាន រំលោភយកប្រឡាយសាធារណៈរបស់រដ្ឋជាច្រើនម៉ែតការ៉េ ។

ករណីនេះដែរ អង្គភាព អែស អរ អិន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ មិនអាចសុំការបំភ្លឺពីលោក បាន ប៊ុនធឿន ថៅកែដីឡូតិ៍នេះបានទេដោយទូរស័ព្ទលោកទំនាក់ទំនងមិនបាន ។

លោក ទូច ផុន មេឃុំព្រៃពួច បានអោយដឹងតាមរយះប្រព័នអេឡិចត្រូនិច ( Telegram ) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា ’’ ខ្ញុំមិនទាន់ដឹងព័ត៌មានជាក់លាក់នៅឡើយ ។ ឮសូរគេថាដី និងវាមានប៉ះពាល់លើប្រឡាយ,ប្រឡាយនិងគ្រាន់តែវាហៀរ ខ្ញុំជួបអ្នកនេះហើយក្រុមហ៊ុននៅនិងហើយគេនឹងទៅកាយឡើងវិញទេ និងហើយ វាអត់ចាក់យកប្រឡាយទេ ព្រោះមនុស្សសុទ្ធ តែដឹងអស់ហើយ ស្គាល់ហើយប្រឡាយសាធារណះ វាយ៉ាងមិច យ៉ាងមិច និងហើយមិន បាច់ភ័យ មិនបាច់ព្រួយទេក្មួយឯងមិនបាច់ភ័យមិនបាច់ព្រួយទេ ’’ ។

ប្រធានការិយាល័យសុរិយោដីស្រុកអង្គស្នួល លោក លី វឌ្ឍនា បានអោយដឹងថា ’’ បាទសូមជំរាបជូនថា សុរិយោដីគេចេញតាប្លង់ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តែទាក់ទងការលប់ប្រលាយ អើសុរិយោដី មិនដែលចេញប្លង់អោយលប់ប្រឡាយទេ ចាំមើលស្អែកអោយ អាជ្ញាធរ យ៉ាងមិចបានអត់មានអើពើរដល់អ្នកចាក់ដីរំលោភលើ ប្រឡាយ ចាំ មើល ស្អែកមើល មិនដឹងថាមិចឥឡូវនិង តែចេញប័ណ្ណដី ចេញហើយ ឧបមាថាស្នើសុំ ប៉ុន្តែចេញប្លង់ដីនិង សូមបញ្ជាក់ជូន ’’ ។

ដោយឡែកលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអោយដឹងតាម រយះប្រព័នអេឡិចត្រូនិច ( Telegram ) ថា ’’ បានទទួល ខ្ញុំនឹងចាត់ មន្ត្រីចុះទៅពិនិត្យ សូមអរគុណ ’’ ។

សូមរំលឹកផងដែរថា ប្រឡាយមួយខ្សែនេះ មានសារះប្រយោជន៍ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋ បង្ហូរទឹក និងស្តុបទឹក សម្រាប់បង្កបង្កើនផលស្រូវ និងការដាំដំណាំផ្សេងៗនៅរដូវវស្សា ៕ដោយ៖ សិរី នាគ

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *