អូស្ត្រាលី៖ នាថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ – ២៨.៦.២០២២) នៅទីក្រុងប្រីសបិន ប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីលោក គីម សាយ ជាសមាជិកប្រចាំតំបន់៤ (Brisbane) តំណាងឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៤ និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំងគណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរយនាក់៕ដោយ៖ សិរី នាគ