Breaking News

មួយគ្រួសារ​ស្លាប់​៣​នាក់​ របួសធ្ងន់ម្នាក់​ ដោយករណីគ្រោះថ្នាក់ចរាចរ​ រវាង​ម៉ូតូ​ និង​រថយន្តធន់ធំ

កំពង់ចាម​៖​ មនុស្ស​ ​១គ្រួសារ​ មាន​គ្នា​​៤នាក់​ បានទទួលរងគ្រោះ​ដោយ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ធន់​ធំ បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​​នៅ​កន្លែង​កេីតហេតុ​ ៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​ ​កាលពីវេលា​ម៉ោង​៣​ និង​៣០នាទីល្ងាច​ ថ្ងៃទី់២៦​ ខែមិថុនា​ ឆ្នាំ២០២២ នៅ​ចំណុច​ផ្លូវកៅស៊ូការ៉ាស់តាកុត​ ស្ថិតក្នុងភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងថា​ នៅ​​មុនពេល​កេីតហេតុ​គេបានឃេីញ​ ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស​ អាយុ​២០ឆ្នាំ  នៅភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស (មិនពាក់មួកសុវត្ថិភាព) ឌុបគ្នា៣នាក់ប្រពន្ធ​ និងកូន​ ជិះ​ម៉ូតូ​ ១គ្រឿង ម៉ាកហុងដាសេ១០០  សេរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D.6579​ ​ក្នុង​ទិសដៅ​ពីកើតទៅលិច​ លុះមកដល់​ត្រង់​ចំណុចកើតហេតុ​ខាងលេី​ បានបុកជាមួយរថយន្ត​ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ  ពណ៌ស  ពាក់ផ្លាកលេខកំពង់ឆ្នាំង3A.1488 បើកបរដោយឈ្មោះ ស៊ន់ សុភី ភេទប្រុស ឣាយុ២៧ឆ្នាំ មាន​ទីលំនៅភូមិខ្វិតតូច ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទិសដៅ​លិចទៅកេីត​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កេីតហេតុ​ភ្លាមៗ​ ៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​ ហើយ​អ្នក​បេីកបរ​រថយន្ត​បានរត់គេចខ្លួន​ភ្លាមៗ​ផង​ដែរ​ ។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងទៀតថា​ ជន​រងគ្រោះ​ដែល​ជា​ប្រពន្ធ​ និង​កូន​អ្នក​បេីកបរ​ម៉ូតូ​ រួមមាន​ ១.ឈ្មោះ ទ្រុយ ណាំគា ភេទស្រី អាយុ១៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព​ ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​ ។ ២.ឈ្មោះ ធី ភ័ក្រ្តា ភេទប្រុស អាយុ៤ឆ្នាំ​ (រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្តកំពង់ចាម )​ ។ ៣.ឈ្មោះ ធី តឿ ភេទប្រុស អាយុ១ឆ្នាំ (ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​ ។ 

សមត្ថកិច្ច​ បាន​បញ្ជាក់​ថា​ ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១​ គ្រួសារ​ ៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​នេះ​ មូលហេតុ ឣ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន (ជិះមិនប្រកាន់ស្តាំ) ។​ ក្រោយពេលកើតហេតុកម្លាំងជំនាញ​ចរាចរ​បានសហការជាមួយជំនាញផ្នែកបច្ចេកទេស​ ពិនិត្យទៅលេីសាកសព និងបានប្រគល់ទៅ​ឲ្យ​ក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី និងបានយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅឣធិការដ្ឋាននគរបាលស្រុកកងមាស និងស្រាវជ្រាវរកអ្នកបេីកបររថយន្ត​ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី​ផងដែរ​ ៕SRN

 

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស

Leave a Reply

Your email address will not be published. Required fields are marked *