Breaking News

ក្រុមក្មេងទំនើង ដែលកាប់ម៉ូតូរបស់ជនរងគ្រោះនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ២នាក់

ខេត្តកណ្តាល៖ ក្មេងទំនើង ២នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី ២៦ ខែ មិថុនា ម្សិលមិញនេះ ក្រោយពីបានធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះដែលទុកនៅមុខហាងលក់ភេសជ្ជៈមួយកន្លែង ក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលកន្លងទៅ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ខាងលើ ម្នាក់ឈ្មោះ ឈុនលី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាសិស្សថ្នាក់ទី៩ នៅវិទ្យាល័យហ៊ុនសែន ចាក់អង្រែ និងម្នាក់ទៀតឈ្មោះ ឈឿន វ៉ាន់ណា ហៅ ផាន់  ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាសិស្សថ្នាក់ទី៩ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានកាំបិតប៉័ងតោដងឈេីចំនួន ១ ប្រវែង ៣៤ស.ម និងអាវដៃវែងក្រឡាការ៉ូពណ៌ក្រហមលាយខ្មៅចំនួន ១ ម៉ាក USALL មានអក្សរ KEEP YOUR SELF RESPECT ។ 

ចំណែកជនរងគ្រោះឈ្មោះ ឈីវ ឌីណា ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ ។ រីឯម៉ូតូដែលត្រូវជនសង្ស័យកាប់ ម៉ាក SCOOPY ពណ៌ស សេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JL-8718 (បែកកុងទ័រ និងបែកស្តុបខាងក្រោយ) ។ 

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានទៅយកម៉ូតូនៅមុខហាងលក់ភេសជ្ជៈរបស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យខាងលេី បានជិះម៉ូតូ ២គ្រឿង ដោយមានកាន់កាំបិតប៉័ងតោយកអាវរុំធ្វេីសកម្មភាពកាប់ទៅលេីម៉ូតូរបស់ជនរងគ្រោះដោយមិនដឹងមូលហេតុ បណ្តាលអោយរងការខូចខាត រួចជិះម៉ូតូគេចខ្លួនបាត់ទៅ ។ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា ។ រហូតដល់ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ ទេីបសមត្ថភាពឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ជាអ្នកបេីកម៉ូតូឌុបបក្សពួកធ្វេីសកម្មភា ចំណែកឯងជនសង្ស័យ ៣នាក់ទៀតជិះម៉ូតូគេខ្លួនបាត់ ។ 

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕SRN

 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *