ភ្នំពេញ៖ សពបុរសម្នាក់ចងករសម្លាប់ខ្លួនក្នុងបន្ទប់ជួលស្លាប់ចោលប្រពន្ធនិងកូនបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ ឌី ឡូត អាយុ៤៦ឆ្នាំ មុខរបជាងសំណង់ ស្នាក់នៅកន្លែងកើយហេតុមានកូនប្រុសស្រី៥នាក់។
បើតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា គ្រួសាររបស់គាត់មកជួលបន្ទប់ស្នាក់នៅទើបបានមួយសប្ដាហ៍ ហើយប្ដីរបស់មួយរយៈចេះរវើរវាយធ្លាប់បានជូនប្ដីទៅអោយលោកប្រោសព្រហ្មផងដែរ ហើយនៅវេលាព្រឹកកើតហេតុប្ដីរបស់គាត់ថាមិនស្រួលខ្លួនមិនបានទៅធ្វើទេ សម្រាកនៅបន្ទប់ជួលតែម្នាក់ឯង នៅពេលគាត់ត្រឡប់មកពីធ្វើការវិញគោះទ្វារហៅប្ដីមិនលឺឆ្លើយអោយកូនអើតមើលតាមបង្អួចឃើញប្ដីចងកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចមីលដ្ឋានដេីម្បីចុះមកពិនិត្យនៅកន្លែងកេីតហេតុ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញបច្ចេកទេវិទ្យាសាស្រ្តនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពរួចបានបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ឲ្យសាច់ញាតិ ធ្វើបុណ្យទៅតាមប្រពៃណី៕SRN