សមាជិកសកម្មជន Blockade Australia រាប់រយនាក់បានដង្ហែរក្បួននៅតាមដងផ្លូធំៗ បង្កឲ្យកកស្ទះចរាចរណ៍ ។ ពិធីដង្ហែរក្បួន ក្នុងគោលដៅទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ត្រូវតែធ្វើសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
កម្លាំងប៉ូលិសបានបិទផ្លូវមួយចំនួននៅក្នុងទីក្រុង ។ ក្រុមបាតុករ បានវាយស្គ លើកស្លាកបដា និងស្រែកពាក្យស្លោកអំពាវនាវដល់រដ្ឋាភិបាលមានសកម្មភាពទប់ស្កាត់ការបំផ្លាញអាកាសធាតុ។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ១១នាក់ផងដែរ ។
នៅលើបណ្តាញសង្គម ក្រុម Blockade Australia បានឲ្យដឹងថា នឹងបន្តធ្វើបាតុកម្ម អំពាវនាវដល់រដ្ឋាភិបាលទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។បម្រែបម្រួលអាកាសធាតុគឺជាបញ្ហា បង្កឲ្យមានវិវាទនាពេលកន្លងមក។ អូស្ត្រាលីគឺជាប្រទេសដែលបានបញ្ចេញឧស្ម័ន កាប៊ូន carbon ច្រើនបំផុតនៅលើពិភបលោក ដោយសារតែអូស្ត្រាលី ជាប្រទេសផលិតធ្យូងថ្ម និងឧស្ម័នធម្មជាតិលំដាប់ពិភពពលោក៕SRN