Breaking News

ស្រុតវេទិការ ប្រកួត គោជល​នៅកូឡំបី ស្លាប់និងរបួសជាង​៧០ នាក់

ភាពចលាចលកើនឡើងនៅក្នុងទីក្រុង Espinal ប្រទេសកូឡំប៊ីនៅថ្ងៃទី​២៦ខែមិថុនា ក្រោយពេលវេទិកាធ្វើពីឈើ សម្រាប់ទស្សនាការប្រកួតប្រកួតគោជល់​ ប្រពៃណីរបស់ប្រទេសនេះបានបាក់ស្រុត។

តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ ហេតុការខាងលើបណ្តាលឲ្យមនុសស ៤នាក់ស្លាប់ និងជាង ៧០នាក់រងរបួស​។ ក្រោយហេតុការខាងលើ គោជល បានរួចចេញក្រៅ ដេញជល់មនុស្សពេញទីក្រុង បណ្តាលឲ្យមានភាពចលាចលកើតឡើង ។ ទីក្រុង Espinal មានពលរដ្ឋប្រមាណជិត ៦ម៉ឺននាក់រស់នៅ។

សារព័ត៌មាន El Tiempo  របស់ប្រទេសកូឡំប៊ី បានផ្សាយថា អ្នករងរបួសមានគ្រប់អាយុ មានទាំងស្រីមានទាំងប្រុស  ប៉ុន្តែសារព័ត៌មានាងលើ មិនបានបញ្ជាក់ពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើងនោះឡើយ។

អភិបាលក្រុង Espinal លោក Jose Ricardo Orozco បានឲ្យដឹងថា «មានមនុស្ស ៤នាក់ស្លាប់ ក្នុងនោះមានស្ត្រីពីរនាក់ បុរសម្នាក់និងកុមារម្នាក់។

ពិធីប្រកួតគោជលនៅថ្ងៃទី ២៦ខែមិថុនា គឺជាពិធីប្រចំាឆ្នាំតាមប្រពៃណី ដើម្បីលើកដំកើងព្រះ Peter និង​ Paul ជាកូនសិស្សផ្ទាល់របស់ព្រះយ៉េស៊ូ  និងជាអ្នកបានលះបង់ដើម្បីសាសនា គ្រិស្ត៕SRN

 

About srn tv

Check Also

លោកប្រធានរដ្ឋចិន Xi Jinping ឆ្លើយតបសំបុត្ររបស់អ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្មដាណឺម៉ាក-ចិន

Leave a Reply

Your email address will not be published. Required fields are marked *