Breaking News

G7ព្រមព្រៀងគ្នាចំណាយប្រាក់ ៦០០ពានលានដុល្លារ​ ដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន G7 បានសម្រេចបង្កើតមូលនិធិមានទឹកប្រាក់ជាង​៦០០ពានលានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំដើម្បីជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដល់បណ្តាប្រទេសកំពុងអភីវឌ្ឍន៍។ នេះជាសកម្មភាពដើម្បីទប់ទល់ជាមួយ ផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។​

នៅថ្ងៃទី ២៦ខែមិថុនា ក្រុមប្រទេស G7 បានចាប់ផ្តើមជួបប្រជុំគ្នារយៈពេល​៣ថ្ងៃនៅ Bavaria Alps ប្រទេសអាល្លឺម៉ង់។  នៅក្នុងកិច្ចប្រជុំ ប្រមុខដឹកនាំប្រទេស​ G7​ បានឯកភាពគ្នាឈប់ទិញមាសពីប្រទេសរុស្ស៊ី ។

ជាក់ស្តែង ប្រធានាធិបតីបៃឌិន បានប្រកាសថា អាមេរិក នឹងចំណាយប្រាក់ ២០០ពាន់លានដុល្លារ​ សម្រាប់ផ្តល់ជំនួយដោយមិនមានការប្រាក់។ ប្រាក់ទាំងនោះនឹងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាព​  ហេដ្ឋារចនាសម្ព័ន្ធ។

ប្រធានគណៈកម្មការ អឺរ៉ុប លោកស្រី Ursula von der Leyen​ បានសន្យាថា អឺរ៉ុបនឹងប្រមូលប្រាក់ប្រមាណ​​៣០០ពាន់លានដុល្លារ​សម្រាប់ កម្មវិធីខាងលើ ។ ជាមួយគ្នានេះប្រមុខដឹកនាំប្រទេសកាណាដា ជប៉ុន ក៏បានសន្យាចំណាយប្រាក់សម្រាប់កម្មវិធីខាងលើផងដែរ​៕SRN 

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *