កាលពីថ្ងសតី២៦ ខែមិថុនា ឆ្មាំ២០២២នេះ មីយ៉ា់ន់ម៉ាបានប្រកាសថា បានកម្ទេច ដុតចោលគ្រឿងញៀនមានតម្លៃជាង ៦០០លានដុល្លារអាមេរិក ។ ការដុតបំផ្លាញធ្វើឡើងចំថ្ងៃ ពិភពលោកប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នេះបើតាមសារព័ត៌មាន AFP បានផ្សាយថា មន្ត្រីមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមគ្រឿងញៀនដែលបានដុតចោលនោះមាន ហេរ៉ូអ៊ីនជិត ២តោន និងប្រភេទគ្រាប់ Yaba មានផ្ទុកសារធាតុ មេតានផេតាមីន(methamphetamine) ដល់ទៅ ៦៣០លានគ្រាប់ និងគ្រឿងញៀនប្រភេទផ្សេងទៀត សរុបជាទឹកប្រាក់ ៦៤២លានដុល្លារអាមេរិក។ ពិធីដុតបំផ្លាញគ្រឿងញៀនត្រូវបានធ្វើឡើងនៅទីក្រុង Yangon ។
ការដុតបំផ្លាញបង្កឲ្យមានផ្សេងខ្មៅគ្រប់ដណ្តប់ក្នុងបរវេណទ្រង់ទ្រាយធំក្នុងទីក្រុង Yangon ។ សកម្មភាពខាងលើរបស់មីយ៉ាន់ម៉ា ក្នុងពេលដែលអង្គការសហប្រជាជាតិប្រកាសរបាយការណ៍ថា នៅក្នុងតំបន់អាស៊ាន ចាប់បានគ្រឿងញៀនសរុប ១៧២តោន ក្នុងឆ្នាំ២០២១ គឺកើនឡើងខ្ពស់ ដល់ទៅ៧ដងបើប្រៀបធៀបនឹង១០ឆ្នាំមុន ៕SRN