ខេត្តពោធិសាត់៖ នៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី៣០មិថុនា២០២២នេះសមត្ថកិច្ចនគរបាលស្រុកតាលោសែនជយ័បានចុះធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងស៉ីសងប្រជល់មាន់និងល្បែងខ្លាឃ្លោកពីរកន្លែងផ្សេងគ្នា ។
អធិការនគរបាលស្រុកតាលោសែនជ័យលោកវរសេនីយ៍ឯក.អ៊ុលហៃ.បានឲ្យដឹងតាមរយៈទូរស័ព្ទនៅព្រលប់ថ្ងៃទី 30 មិថុនានេះថាករណីប្រជល់មាន់នៅចំណុចផ្ទះឈ្មោះសុងសុខឃឿន.ភេទប្រុសអាយុ៣៣ឆ្នាំ.ភូមិកណ្តាល.ឃុំផ្ទះរ៉ុង.ស្រុកតលោសែនជ័យ.ខេត្តពោធិសាត់ .ម្ចាស់សៃវៀនជល់មាន់ សមត្ថកិច្ចដក់ហូតបានជញ្ជីងថ្លឹងមាន់១.សៃវៀនជល់មាន់ហើយបានដិតបំផ្លាញចោលនៅនិងកន្លែង ។
នៅថ្ងៃដដែលសមត្ថកិច្ចបានធ្វើកាបង្ក្រាបល្បែងស៉ីសងខ្លាឃ្លោកមួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ.សៅវ៉ិត.ភេទប្រុសអាយុ៤៣ឆ្នាំភូមិជង្រុក.ឃុំផ្ទះរុង.ស្រុកតាលោសែនជ័យ.ខេត្តពោធិ៍សាត់.។
នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតបានគ្រាប់ក្រឡុកខ្លាឃ្លោកមួយកំប្លេរត្រូវបានធ្វើការដិតកម្ទេចចោលនៅនិងកន្លែង ។
ដោយឡែកនភក្នុងការបង្ក្រាបខាងលើទាំង២កន្លែងជនសង្ស័យហាក់ដឹងខ្លួនមុនហើយបានរត់គេចខ្លួនអស់ដោយបន្សល់នៅសៃវៀនប្រជល់មាន់និងខ្លាឃ្លោកនៅនិងកន្លែងត្រូវបានសមត្ថកិច្ចប្រមូលយកមកដុតកំទេចចោល ។
នៅក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើនេះសមត្ថកិច្ចបានឃាត់ម្ចាស់ផ្ទះទាំងពីរកន្លែងខាងលើនាំយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលឃុំផ្ទះរុងដើម្បីពេញឈប់លេងល្បែងស៊ីសងបន្តទៀត ចាប់ពីពេលបរទៅ ៕