Breaking News

ទីតាំងដីមួយកន្លែង នៅបណ្តោយមាត់ព្រែកកំពង់បាយ ជិតផ្លូវចូលកំពង់ផែខ្យូងថ្ម (អ៊ីឌីប៊ី) ត្រូវបុគ្គលលាក់មុខមួយក្រុម លួចសាងសង់ស្ងាត់ៗ

កំពត៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ រឿងធ្វើសំណង់រឹងលើដីរដ្ឋ តាមបណ្តោយមាត់ព្រែក ដីប្រឡាយសាធារណៈរបស់រដ្ឋ ពីសំណាក់ជនឆ្លៀតឱកាសនិយមមួយចំនួនតូច ដែលកន្លងមក តែងតែចិញ្ចឹមចិត្តចង់បានដីរដ្ឋធ្វើកម្មសិទ្ធិខ្លួន ដោយឥតអៀនខ្មាស់។ ជាក់ស្ដែង ចំណីមាត់ព្រែកមួយកន្លែង ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កំពុងរងការរំលោភបំពានថ្មីទៀតហើយ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សំណង់នៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ នៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ បានកំពុងសាងសង់សំណង់រឹងមាំ បើទោះបីជាអាជ្ញាធរហាមឃាត់ក៏ដោយ។ ប្រភពប្រាប់ថា ម្ចាស់សំណង់ខាងលើនេះ ឈ្មោះ ប្រាក់ ប្រាកដ បានសង់សំណង់នេះជាយូរមកហើយ អាជ្ញាធរស្រុកក៏បានធ្វើលិខិតហាមឃាត់រួចហើយដែរ។ ប៉ុន្តែថ្មីៗនេះ ពួកគេបានលួចសាងសង់បន្តទៀត ដោយមិនគិតខ្វល់ដល់ច្បាប់ទម្លាប់របស់ប្រទេសនោះឡើយ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពត បន្ទាប់ពីលោក ម៉ៅ ធនិន មកកាន់តំណែងជាចៅហ្វាយខេត្ត លោកបានដាក់បទបញ្ជារឹតបណ្តឹងផ្នែកច្បាប់ និងអនុវត្តន៍លើបុគ្គលខិលខូចមួយចំនួន ដែលតែងតែលួចសាងសង់សំណង់រឹងលើដីរដ្ឋអត់ច្បាប់ ជាពិសេស ដីតាមបណ្តោយមាត់ព្រែកកំពង់បាយ ទោះបីថា បទបញ្ជាក្តៅរបស់រដ្ឋបាលខេត្តយ៉ាងណាក៏ដោយ ក៏នៅមាន ក៏ប៉ុន្តែកន្លែងខ្លះនៅបណ្តោយមាត់ព្រែកកំពង់បាយ ក៏ត្រូវបានគេសង្កេតឃើញថា នៅជាប់កំអែលចាស់នៅឡើយ។

ជាក់ស្តែង ដីទំនាស់ត្រង់ចំណុចជិតផ្លូវចូលកំពុងផែខ្យូងថ្មអ៊ីឌីប៊ី ត្រូវបានគេលួចសាងសង់ធ្វើសំណង់រឹងដោយគ្មានច្បាប់អនុញ្ញាត គ្រាដែលរដ្ឋបាលស្រុកទឹកឈូ បានដាក់ផែនការក្តៅៗ និងចេញលិខិត (សជណ) ដើម្បីទប់ស្កាត់។ ទីតាំងខ្លះ ត្រូវបានគេដឹងថា មានបុគ្គលខ្លះឃុបឃិតគ្នា លួចធ្វើស្ងាត់ៗរហូតមានរូបរាងជារបង ជាគ្រឹះសរសរយ៉ាងរំភើយ ក៏ប៉ុន្តែផែនការរំលោភបំពានទាំងនោះ ត្រូវបានគេដឹងថា មានមន្ត្រី ក្រោមការណែនាំពីលោក ម៉ៅ ធនិន ចុះហាមឃាត់ម្តងរួចមកហើយ។

យោងតាមប្រភពច្បាស់ការមួយ បានលួចបង្ហើបឲ្យដឹងថា ដីមាត់ព្រែកជិតផ្លូវចូលកំពង់ផែខ្យូងថ្ម (អ៊ីឌីប៊ី) ខាងស្តាំ ដែលកន្លងមកត្រូវបានគេដឹងថា កាលពីចុង ខែធ្នូឆ្នាំ២០២១កន្លងមក រដ្ឋបាលស្រុកទឹកឈូ ធ្លាប់អោយម្ចាស់ទីតាំងផ្អាក់ការសាងសង់ម្តងរួចមកហើយ ក៏ប៉ុន្តែថ្មីៗនេះ បែរជាមានបុគ្គលលាក់មុខមួយក្រុមផ្សេង ទៀត លួចសាងសង់ធ្វើសំណង់ក្នុងដីឡូតិ៍ខាងលើយ៉ាងរំភើយ ដោយមិនញញើតច្បាប់បន្តិចសោះឡើយ។

ប្រភពបានលួចបង្ហើបបន្តថា កាលពីថ្មីៗក្នុងខែមិថុនា ឆ្នាំ២០២២នេះ មានសាលាខេត្តចុះហាមឃាត់ ជាលើកទី២ ក៏ប៉ុន្ដែ ក្រុមជាងទាំងនោះនៅតែឆ្លៀតលួចសាងសង់ដដែល ហើយមហាជន ក៏មិនដឹងថា បក្ខពួកបុគ្គលនោះ មានខ្សែខ្នងធំប៉ុណ្ណានោះទេ៕SRN

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *