Breaking News

លោកទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំគណៈប្រតិភូនៃអង្គភាព Khmer Times ចុះពិនិត្យលទ្ធផលបោសសម្អាតមីននៅស្រុកគងពិសី

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំគណៈប្រតិភូនៃអង្គភាព Khmer Times ចុះពិនិត្យលទ្ធផលបោសសម្អាតមីនស្ថិតក្នុងភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គភាព Khmer Times និងសហការី ដើម្បីធ្វើការបោសសម្អាតមីនឲ្យអស់ក្នុងភូមិ និងប្រកាសភូមិវាល ជាភូមិអស់មីន។

លោកទេសរដ្ឋមន្ត្រីលី ធុជ បានអោយដឹងថាគម្រោងនេះ បានធ្វើការបោសសម្អាតលើផ្ទៃដីចំនួន ៥៣.៨៥៣ ម៉ែត្រក្រឡា និងមានអ្នកទទួលផលប្រមាណ ៣៨គ្រួសារ ប្រតិបត្តិការបោសសម្អាតដោយកម្លាំងរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ប្រើប្រាស់រយៈពេល ១២ថ្ងៃ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងថា,ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គភាព Khmer Times និងសហការី ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីននៅតាមភូមិនីមួយៗ តាមលទ្ធភាព និងធនធានដែលខ្លួនមាន។

តាមរយៈការអនុវត្តយន្តការភូមិអស់មីន ខ្ញុំ​សង្ឃឹមយ៉ាងមុតមាំថា នឹងមានវិស័យឯកជន និងសប្បុរជននានា ជាច្រើនទៀត ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *