Breaking News

សមាជិកបក្សប្រជាជនកម្ពុជា នៅទីក្រុងដាវីន ( Darwin ) ប្រទេសអូស្ត្រាលី រៀបចំអបសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្ស និងប្រកាសបញ្ចូលសមាជិកបក្សថ្មី

(អូស្ត្រាលី)៖ នាថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញជាអធិបតីរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) និងប្រកាសបញ្ចូលសមាជិកបក្សថ្មីជាច្រើនរូប ប្រគល់សេចក្តីសម្រេច និងចែកលិខិតសរសើរ ប័ណ្ណសសើរ ជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង និងក្រុមការងារយុវជន។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានចែកលិខិតសរសើរ ប័ណ្ណសសើរជូនដល់ក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងដាវីនហើយ ជាមួយគ្នានេះ ឯកឧត្តម ចាន់ រតនា ក៏បានប្រគល់សេចក្តីសម្រេចជូនដល់ក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងដាវីន ផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកនូវសុខសន្តិភាព ពេញលេញជូនមាតុភូមិកម្ពុជា បន្ទាប់ពីរំដោះប្រទេសឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ជាពិសេសគឺបានស្រោចស្រង់វិស័យព្រះពុទ្ធសាសនាឱ្យរស់ឡើងវិញបន្ទាប់ពីត្រូវបានរបបដ៏ខ្មៅងងឹតនេះ ជាន់ឈ្លីអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ៕ដោយ៖ សិរី នាគ

Check Also

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *