Breaking News

ប្រើប្រាស់លិខិតក្លែងមកគំរាមបញ្ហាដីធ្លីនៅស្រុកឈូក ត្រូវបានតុលាការចេញដីការឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធ

(ខេត្តកំពត)៖ យោងតាមប្រភពពីកំលាំងសមត្ថកិច្ចស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា÷មានបុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធត្រូវបានតុលាការកំពូលចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមដីការលេខ ០២ដ,ច មអក ពីបទប្រើប្រាស់លិខិតក្លែងជាសាធារណ:និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ដែលប្រព្រឹត្តទៅនៅភូមិព្រៃពាយ ភូមិត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីអំឡុងឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន តាមមាត្រា ៦២៩, ៦៣០, និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ករណីនេះត្រូវបានឃាត់ខ្លួនបុរសឈ្មោះស៊ូ វណ្ណារី ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរយោធាមានស្រុកកំណើតភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនិងស្រ្តីជាប្រពន្ធឈ្មោះមុត សុខគីម ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ។

ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធរូបនេះបន្ទាប់ពីមានដីការបង្គាប់ពីសាលាឧទ្ធរណ៍ព្រះស៊ីហនុនិងដីការបង្គាប់ឲ្យចាប់ឃុំខ្លួនរបស់អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពតបានសហការជាមួយកំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ័ក្រសួងមហាផ្ទៃដឹកនាំដោយលោក សិត វណ្ណ: ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញបានចុះស្រាវជ្រាវនិងចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ កាលពីរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២នៅត្រង់ចំណុចផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់ចាក់អង្រែលើ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធត្រូវបានកំលាំងសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ  កាលពីព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២២ដើម្បីចាត់ការតាមនីតិវិធី៕SRN

 

 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *