Breaking News

ប្រទះឃើញសពបុរសម្នាក់អណ្តែតលើទឹកទន្លេបង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតនៅលើផ្ទៃទឹកទន្លេមុខវត្តព្រែកប្រា ភូមិអង្គអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ។

សពបុរសខាងលើនេះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ នោះទេ សពបុរសខាងលើមានសម្បុរស ស្លៀកខោខាវប៊ូយជើងវែងព៍ណទឹកប៊ិច ដោះអាវនិងមានរោមទ្រូង ហើយពាក់ខ្សែរអំបោះព៍ណក្រហមនៅដៃខាងស្តាំ។

សពបុរសខាងលើនេះសមត្ថកិច្ចសន្និដ្ឋានសង្ស័យតែជាបុរសជនជាតិវៀតណាមម្នាក់ដែលបានលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុន្នីវង់សង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

សពបុរសខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រា សហការណ៍ជាមួយកម្លាំងជំនាញខណ្ឌច្បារអំពៅនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រងពីក្នុងទឹកដើម្បីពិនិត្យដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពបុរសខាងលើនេះពិតជាបានលោតទឹកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចតម្កល់ទុកនៅវត្តព្រែកប្រាដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕SRN

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *