Breaking News

អគ្គិភ័យឆាបឆេះផ្ទះបាយ០១ខ្នងនៅក្រុងបាត់ដំបង

(បាត់ដំបង)៖ផ្តើមចេញពីភ្នក់ភ្លើងសំរាមបង្កជាអគ្គីភ័យបណ្តាលអោយឆាបឆេះផ្ទះបាយ០១ខ្នងផ្អើលអ្នកស្រុកក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០១ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ផ្ទះបាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx១០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង)ដែលមានម្ចាស់ឈ្មោះ ស្រួយ គឹមឡុង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ  ( កន្លែងកើតហេតុខាងលើ )រួមនិងខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនមាន – កង់ចំនួន ៣ គ្រឿង និងកង់រថយន្តចំនួន០៦ គ្រាប់ សរុបជាទឹកប្រាក់ប្រមាណ ២៧០០ ដុល្លារ (ពីរពាន់ប្រាំពីររយដុល្លារ)។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ដែរដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និងរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ ជួយពន្លត់ចំនួន០១គ្រឿងផងនោះទើបទទួលបានជោគជ័យមិនបណ្តាលឲ្យឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង៕

Check Also

អ្នកនាំពាក្យស្នងការរាជធានី ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតពីការតាមចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលប្រើអំពើហិង្សាលើកុមារ

Leave a Reply

Your email address will not be published. Required fields are marked *