Breaking News

រដ្ឋបាលខេត្តព្រះសីហនុ សហការណ៍ជាមួយមន្ទីរសុខាភិបាលចុះពទ្ធ័យកសំណាកចលត័ ប្រជាពលរដ្ឋ អាជីវករលក់ដូរនៅទីតាំងដែលប្រឈមហារនិភយ័ខ្ពស់

ខេត្ដព្រះសីហនុ៖ ដើម្បីទប់ស្កាត់ឈានដល់ការកាត់ផ្តាច់ទាំងស្រុងការឆ្លងរីករាល ដាលនៃជម្ងឺឆ្លងដ៍កាចសាហាវកូវីដ19 នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកបុរី វង្សសានិត ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តតំណាងឲ្យលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សហការណ៍ជាមួយមន្ទីរសុខាភិបាលខេត្តបានចុះហ៊ុំព័ទ្ធយកសំណាកចល័តនៅតាមបណ្តោយវិថីមិត្តភាពនិងការយកសំណាកធ្វើតេស្ត៍ភ្លាមៗនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ( ផ្សារចិន )ដោយអនុវត្តយុទ្ធសាស្ត្របែបភ្លៀងរលឹមដើម្បីឈានទៅកាត់ផ្តាច់ទាំងស្រុងនៃការឆ្លងជម្ងឺដ៍កាចសាហាវកូវីដ19នៅក្នុងខេត្តព្រះសីហនុ។

         លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងថា ការហ៊ុំពទ្ធ័ចលត័ដើម្បីយកសំណាកធ្វើតេស្ត៍រកអ្នកដែលមានផ្ទុកជម្ងឺកូវីដ19 ត្រូវបានធ្វើឡើងនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។ ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កំរិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត។ គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់ បានចំនួន០៥ទីតាំងមានជាអាថ៏÷

      ១/នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ការយកសំណាកទីតាំងផ្សារលើ។

       ២/ ថ្ងៃទី ១៥ខែកក្កដា ឆ្នាំ២០២១ការយកសំណាកនៅទីតាំងផ្សារដារាសំណាង។

          ៣/ ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ការយកសំណាកនៅទីតាំងផ្សារពាណិជ្ជកម្ម (សាលាកាងហ៊ួ ) ។

          ៤/ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ការយកសំណាកនៅទីតាំងផ្សារទំនប់រលក (សាលាសាគូរ៉ា ) ។

          ៥/ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១ ការយកសំណាកនៅទីតាំងសាលាបឋមសិក្សាចំការកៅស៊ូ ។ជាលទផលនៃការហ៊ុំពទ្ធ័យកសំណាកដើម្បីធ្វើតេស្ត៍នៅចំណុចទីតាំងទាំង៥ខាងលើ ប្រជាពលរដ្ឋត្រូវយកសំណាកមានចំនួនសរុប ១៩២៣នាក់ ស្រី៩១៦នាក់ និងបានស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ ក្នុងនោះមានស្រី២៨នាក់។

        ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ការហ៊ុំពទ្ធ័ចលត័នៅតាមបណ្តោយវិថីមិត្តភាព មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ( ផ្សារចិន ) ដើម្បីយកសំណាកធ្វើតេស្ត៍រកអ្នកដែលមានវិជមានកូវីដ19មានប្រជាពលរដ្ឋជាអាជីវករលក់ដូរជាច្រើននាក់ត្រូវចូលរួមប៉ន្តែមិនទាន់ទទួលបានលទ្ធផលពីក្រុមគ្រូពេទ្យជំនាញនៅឡើយយើងនិងបន្តផ្សព្វផ្សាយនៅពេលក្រោយបន្ថែមទៀត។

          លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាវិធានការនេះមានប្រសិទ្ធភាពដើម្បីកាត់ផ្តាច់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ19ហើយ រដ្ឋបាលខេត្តនឹងជម្រុញការអនុវត្តឱ្បបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕ដោយ៖ សូវ ចាន់ថន

                   

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *