Breaking News

រឿងលក់ដី «វត្តសុវណ្ណសាគរ» អាជ្ញាធរបង្ហាញរបាយណ៍ និងកំណត់ហេតុ ប៉ុន្តែហាក់មានខ្លឹមសារផ្ទុយគ្នា

កណ្ដាល៖ យោងតាមរបាយការណ៍កំណត់ហេតុប្រជុំ របស់អាជ្ញាធរស្រុកល្វាឯម ខេត្តកណ្ដាលបានបង្ហាញថាអាជ្ញាធរ រួមនិងសមត្ថកិច្ចស្រុកល្វាឯម ខេត្តកណ្ដាល មិនជាប់ពាក់ព័ន្ធ ជាមួយការទិញលក់ដីវត្តសុវណ្ណសារគរ ដែលស្ថិតនៅមុខសាលាបឋមសិក្សាសុវណ្ណសាគរនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នោះឡើយ។អ្នកលក់ដីវត្តសុវណ្ណសារគរគឺជាព្រះគ្រូចៅអធិការវត្ត,ពុទ្ធបរិស័ទចំណុះជើងវត្ត,គ្រូបង្រៀនរួមនិងគណៈកម្មការវត្ត។

ក្នុងកំណត់ហេតុនោះលោក ជា ប៉ុន តំណាងឱ្យគណៈកម្មការ អាចារ្យវត្តបានអះអាងថា ព្រះគ្រូចៅអធិការវត្តគណៈកម្មការអាចារ្យវត្ត,ពុទ្ធបរិស័ទចំណុះជើងវត្តនិងលោកគ្រូ-អ្នកគ្រូ បានមូលមតិគ្នាលក់ ដីខាងមុខវត្តទាំង២ក្បាលដើម្បីយកប្រាក់ ទៅដោះស្រាវជីវភាព និងកសាងវត្ត…!។

លោក ជា ប៉ុន បន្តថា ដីនេះមានបណ្ដោយប្រវែង១០០ម៉ែត្រ ដោយមួយផ្នែកឱ្យទៅសាលាឃុំដើម្បីសាងសង់សាលាឃុំ និងមួយផ្នែកប្រគល់ឱ្យប៉ុស្តិ៍នគរបាលអរិយក្សត្រ។

ចំណែកដីនៅចន្លោះកណ្ដាល បានលក់ឱ្យឈ្មោះ ខូវ ស៊ីវអាង និង ជូ ស៊ីមវ៉ា ក្នុងតម្លៃ៤០ម៉ឺនដុល្លារ។

ក្នុងចំណោមលុយ ៤០ម៉ឺនដុល្លារនោះ១៣ម៉ឺនដុល្លារ ប្រគល់ឱ្យសាលាបឋមសិក្សាសុវណ្ណសាគរ រីឯ២៧ម៉ឺនដុល្លារទៀត សម្រាប់ប្រើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តសុវណ្ណសាគរ។

ករណីនេះបានធ្វើឱ្យមហាជនងឿងឆ្ងល់ជាទីបំផុត..?? ខណៈចំណុចខាងលើលោក ជា ប៉ុន បញ្ជាក់ថា ដីដែលលក់ទាំង២ប្លង់ ពោលគឺលក់ទាំងដីនៅចំណុចកណ្ដាល ពីសាលាឃុំអរិក្សត្រ មកទល់និងប៉ុស្តិ៍នគរបាលអរិយក្សត្រ រួមនិងដីកន្លែងប៉ុស្តិ៍នគរបាលអរិយក្សត្រសរុបទាំង២ប្លង់។ ប៉ុន្តែបែរជាលោក ជា ប៉ុន បញ្ជាក់តែតម្លៃដី៤០ម៉ឺនដុល្លារ ដែលនៅចន្លោះកណ្ដាលប៉ុណ្ណោះ។

រីឯដី១ប្លង់ទៀត កន្លែងប៉ុស្តិ៍នគរបាលអរិយក្សត្រដែលអះអាងថា បានលក់ដែរនោះគឺលោកមិនបានបញ្ជាក់ប្រាប់តម្លៃឡើយ ហើយក៍មិនប្រាប់មូលហេតុថា លក់យកលុយទៅណាដែរ…?។

ចំណែកលោកស្រី ចាន់ ថូ អតីតនាយកសាលាបឋមសិក្សា សុវណ្ណសាគរ បានលើកឡើងថា លុយចំនួន១៣ម៉ឺនដុល្លារដែលសាលាទទួលបានពីការលក់ដីវត្តនោះគឺទុកនៅធនាគារ។លោកស្រី ចាន់ ថូ បន្ថែមថា លោកស្រីរួមនិងព្រះសង្ឃ គណៈកម្មការវត្ត លក់ដីតែនៅចន្លោះកណ្ដាល ពីខាងជើងប៉ុស្តិ៍ មកទល់សាលាឃុំប៉ុណ្ណោះដែលមានតម្លៃ៤០ម៉ឺនដុល្លារ ។ លោកស្រីបញ្ជាក់ថា ចំពោះដីដែលនៅកន្លែង ប៉ុស្តិ៍នគរបាលអរិយក្សត្រ គឺលោលស្រីរួមនិងគណៈកម្មការវត្ត មិនបានលក់ឡើយ.។

គួតឱ្យឆ្ងល់ទៀតហើយលោកស្រី ចាន់ ថូ បញ្ជាក់ថា ពួកគាត់លក់តែ១ប្លង់ទេ។ ចំណែកលោក ជា ប៉ុន ថា លក់២ប្លង់ ហើយប្រាប់តម្លៃតែ១ប្លង់ ចុះ១ប្លង់ទៀតតម្លៃប៉ុន្មាន ហើយយកលុយទៅណា…?៕SRN

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *