ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ០៤កើតខែអាឍឆ្នាំខាលចត្វាស័ក ព-ស ២៥៦៦ លោកឈឹម ច័ន្ទកុសល និងលោកសាយ គឹមឡមអភិបាលស្រុកស្ទោង និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាជាចុះមូលដ្ឋានខេត្តកំពង់ធំ បានដង្ហែរទៀនវស្សាមកវេរប្រគេនព្រះសង្ឃទាំង៤៧វត្តក្នុងស្រុកស្ទោង ដែលត្រៀមចាំគង់ព្រះវស្សាត្រីមាសចាប់ពីថ្ងៃ១៤ខែកក្កដាឆ្នាំ២០២២ ត្រូវនឹងថ្ងៃ១កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស-២៥៦៦នេះ តទៅ។
ថ្លែងនៅក្នុងព្រឹកនេះដែរ លោកឈឹម ច័ន្ទកុសល បានលើកឡើងថា ការដង្ហែរទៀនវស្សារបស់ឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវព្រមទាំងក្រុមគ្រួសារនៅពេលនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់លោកក្នុងការបូជាព្រះពុទ្ធសាសនាក្នុងនាមពុទ្ធសានូបត្ថម្ភដ៏ឆ្នើម ក៏ដូចជា ការសន្សំបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិដ៏វែងឆ្ងាយផងនិងជាកាផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រផង និងជាការចូលរួមសាមគ្គីជាមួយបង ប្អូន ប្រជាពលរដ្ឋ ពុទ្ធសានិកក្នុងមូលដ្ឋានផងដែរ។
ជាមួយនេះផងដែរលោកសាយ គឹមឡម បាននិមន្តនិងសំណូមពរដល់ព្រះសង្ឃ ប្រជាពលរដ្ឋ គ្រប់ៗគ្នានៅក្នុងស្រុកស្ទោងទៅចាក់វ៉ាក់សាំងដូសជំរូញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួនហើយលោកក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភូមិឃុំទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអ្មកចាក់វ៉ាក់សាំងឲ្យបាមជាក់លាក់និងឆាប់រហ័សបំផុតដើម្បីរដ្ឋបាលស្រុកស្ទោង
និងគ្រប់អ្នកពាក់ព័ន្ធបន្តចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនគាត់តាមភាពជាក់ស្តែងនិងបញ្ចប់វិនាសកម្មកូវីដ១៩ឲ្យខានតែបាន។
គួបញ្ជាក់ផងដែរថា វត្តទាំង៤៧ក្នុងស្រុកស្ទោងគឺក្នុងមួយវត្តៗទទួលបាននូវ ទៀនវស្សាមួយគូបច្ច័យ២២០,០០០៛ អង្ករ១០០គក ព្រមទាំងគ្រឿងទេយ្យទាននិងឧបភោគបរិភោគមួយចំនួនធំទៀត៕ដោយ៖ សិរី នាគ