Breaking News

នារីម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករថយន្ត២គ្រឿង រួចបើករត់ក៏បន្តទៅបុកប៉ារ៉ាស់នៅកោះពេជ្រ

ភ្នំពេញ ៖ នារីម្នាក់ចេញពីកម្មវិធីមួយកន្លែងទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនទៅប៉ះរថយន្ត២គ្រឿង មិនព្រមឈប់ដោះស្រាយ រួចបើករត់ ត្រូវកម្លាំងសន្តិសុខប្រចាំការនៅក្នុងកោះពេជ្រដេញតាមឃាត់ ហើយអ្នកបើករថយន្តទៅបុកទម្លុះប៉ារ៉ាស់ចំណុចស្ពានកោះពេជ្របណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ប្រភពពត៌មានពីសន្តិសុខប្រចាំការនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហើយរូបគាត់បានឃើញនារីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BI-2135 បើកចេញពីកម្មវិធីមួយកន្លែងនៅក្នុងបរិវេណកោះពេជ្រ រួចបានបើកទៅប៉ះរថយន្ត២គ្រឿង បណ្តាលឲ្យរងការខូចខាត តែមិនព្រមឈប់ដោះស្រាយនោះទេ ក៏បន្តបើករត់ទៅមុខទៀត ភ្លាមនោះដែរកម្លាំងសន្តិសុខប្រចាំការនៅក្នុងបរិវេណកោះពេជ្រ បាននាំគ្នាជិះម៉ូតូដេញពីក្រោយ តែអ្នកបើករថយន្តមិនព្រមឈប់ និងបន្តល្បឿនបើកទៅមុខរហូតមកដល់ចំណុចស្ពានកូនភ្លោះ ក៏បានបន្ថែមល្បឿនបើកទៅបុកទម្លុះប៉ារ៉ាស់ បណ្តាលឲ្យបាក់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងហេតុរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ សិរី នាគ

 

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *