Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់ច្រកម្ទេស

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២២នេះ
ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត បានអញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់ច្រកម្ទេស ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបាវិត ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេសដែលមាន១៥ភូមិ និងសមាជិកគណបក្សទាំងអស់ចំពោះការលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ស៊ុយ ជីហ៊ាង បានលើកឡើងថា “ឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
ឯកឧត្តមបញ្ជាក់ថា “ គណបក្សប្រជាជនកម្ពុជាឈ្នះ សន្តិភាពឈ្នះ និងការអភិវឌ្ឍឈ្នះ ”៕ ដោយ៖ សិរី នាគ

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *