Breaking News

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញថ្វាយបង្គំ និងនាំយកទេយ្យទានទៅ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខេមរារង្សីសាជីវកម្មអេស៊ីធី ប្រចាំរដ្ឋធានីកង់ប៉េរ៉ា

អូស្ត្រាលី៖ នាថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់បានអញ្ជើញទៅថ្វាយបង្គំ និងនាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខេមរារង្សីសាជីវកម្មអេស៊ីធី ប្រចាំរដ្ឋធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលី ។

ក្នុងឪកាសនោះដែរដោយមានការចូលរួមពី ឯកឧត្តម ឈួន វិន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់១ និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *