Breaking News

សមាជិកបក្សប្រជាជនកម្ពុជា ជាច្រើននាក់ នៅទីក្រុងកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

អូស្ត្រាលី៖ នាថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញជាអធិបតីរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) និងប្រកាសបញ្ចូលសមាជិកបក្សថ្មីជាច្រើនរូប ប្រគល់សេចក្តីសម្រេច និងចែកលិខិតសរសើរ ប័ណ្ណសសើរ ជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅទីក្រុងកង់ប៉េរ៉ា-Camberra ប្រទេសអូស្ត្រាលី។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងឯកឧត្តម ឈួន វិន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់១ និងលោក លោកស្រី នាងកញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង និងក្រុមការងារយុវជនជាច្រើននាក់។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានចែកលិខិតសរសើរ ប័ណ្ណសសើរជូនដល់ក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងដាវីនហើយ ជាមួយគ្នានេះ ឯកឧត្តម ចាន់ រតនា ក៏បានប្រគល់សេចក្តីសម្រេចជូនដល់ក្រុមការងារយុវជនគណបក្សប្រចាំរាជធានីកង់ប៉េរ៉ា ផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកនូវសុខសន្តិភាព ពេញលេញជូនមាតុភូមិកម្ពុជា បន្ទាប់ពីរំដោះប្រទេសឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ជាពិសេសគឺបានស្រោចស្រង់វិស័យព្រះពុទ្ធសាសនាឱ្យរស់ឡើងវិញបន្ទាប់ពីត្រូវបានរបបដ៏ខ្មៅងងឹតនេះ ជាន់ឈ្លីអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ៕ដោយ៖ សិរី នាគ

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅប៉េកាំង

Leave a Reply

Your email address will not be published. Required fields are marked *