Breaking News

យកកូនស្រីទៅផ្ញើនឹងអ្នកជិតខាងម្នាក់ ខណ:ជាប់រវល់ជូនកូនស្រីម្នាក់ទៀតទៅសម្រាលកូន ដូចយកសាច់ទៅផ្ញើនឹងសត្វខ្លា

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលចុះទៅចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ថា បានចាប់កូនស្រីរបស់ខ្លួនរំលោភសេពសន្ថវ: ខណ:ដែលគាត់ជាប់រវល់ជូនកូនស្រីម្នាក់ទៀត ទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយផ្ញើកូនស្រីឱ្យមើល ព្រោះទុកចិត្តក្នុងនាមជាអ្នកជិតខាង ដូចយកសាច់ទៅផ្ញើនឹងសត្វខ្លា។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលពាក្យបណ្ដឹង០១ករណី (ករណីរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ១៤ឆ្នាំ) ដែលបានកើតឡើងនៅចំណុចភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

   តាមប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ស វឿន ភេទស្រី អាយុ៥៥ ឆ្នាំ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរកម្មករ (ត្រូវជាម្ដាយក្មេងស្រីរងគ្រោះ) ដែលក្មេងស្រីរងគ្រោះមានឈ្មោះ ច.ត ភេទស្រី អាយុ១៣ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ ផន រាត្រី ភេទ ប្រុស  អាយុ ២៦ឆ្នាំ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ កសិករ។រស់នៅភូមិខាងលើ។

ប្រភពបន្តទៀតថា ក្រោយពីទទួលបណ្តឹងភ្លាមៗ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកសាលាក្រៅ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅចំណុចផ្ទះជនសង្ស័យតែម្តង។ ក្រោយពីសាកសួររួចមក ជនសង្ស័យបានសារភាពថា រូបគេពិតជាបានរំលោភសេពសន្ថាវ:ទៅលើក្មេងស្រីរងគ្រោះពិតប្រាកដមែន។ 

   ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ ដោយសារឪពុកម្ដាយជនរងគ្រោះជាប់រវល់យកកូនស្រីម្នាក់ទៀត ទៅឆ្លងទន្លេ(សម្រាលកូន) នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏បានផ្ញើជនរងគ្រោះនៅផ្ទះជនសង្ស័យ ទើបបណ្ដាលឲមានករណីរំលោភតែម្ដង។

   ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕SRN

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *