Breaking News

ថៅកែកាស៊ីណូទិញដីយកទៅចាក់ដាំផ្កា បែរជាមានគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ ព្រលឹងចុងសក់

ខេត្តប៉ៃលិន ៖ ម្ចាស់កាស៊ីណូផាលេស និងកម្មករ ធ្វើការនៅទីនោះ នាំគ្នាភ្ញាក់ផ្អើលព្រលឹងចុងសក់ ខណ:ទិញអាចម៍ដីពីឈ្មួញដឹកតាមរថយន្តយកទៅចាក់នៅក្បែរកន្លែងរបស់ខ្លួន ដើម្បីដាំដើមផ្កាលំ អកាស៊ីណូ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ឱ្យចុះទៅពិនិត្យតែម្តង។ 

ហេតុការណ៍ដឹកដីចាក់ធ្វើសួនផ្កាប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បានកើតឡើងកា លពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូផាលេស នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

       ប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ៖ ម្ចាស់កាស៊ីណូម្នាក់ ត្រូវបានគេមិនបញ្ចេញឈ្មោះ បានទិញអាចម៍ដីពីឈ្មួញ ឱ្យដឹកតាមរថយន្តចេញពីកន្លែងដីនៅជិតផ្ទះសំណាក់ព្រំ មាស ស្ថិតក្នុងភូមិជាមួយ គ្នា ដើម្បីយកមកចាក់ក្បែរកាស៊ីណូ សម្រាប់ធ្វើសួនផ្កាលំអឱ្យមានទេសភាពស្រស់ស្អាត លុះមិនទាន់នាំ គ្នាជីកកកាយ ដើម្បីពង្រាបដាំផ្កាផង ស្រាប់តែប្រទះឃើញគ្រាប់យុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះ០២គ្រាប់ ផុសចេញពីក្នុងគំនរដីដែលបានចាក់នោះ ធ្វើឱ្យម្នាក់ៗមានការភ័យខ្លាចយ៉ាងខ្លាំង។ ប្រភពបន្តទៀតថា គ្រាប់មិនទាន់ផ្ទុះខាងលើ គឺសេសសល់កប់នៅក្នុងដី តាំងពីសម័យសង្គ្រាម លុះគេជីកកកាយដឹកយកទៅលក់ក៏ប្រទះឃើញ ហើយមន្រ្តីនគរបាលចុះទៅពិនិត្យមើលកន្លែងជីកភ្លាមៗ ដើម្បីរាយការណ៍ជូនទៅខាងមន្រ្តីកំចាត់គ្រាប់មីនឱ្យចុះទៅរាវរកយកមកកំទេចចោលផងដែរ។ 

     ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានយកខ្មែរទៅហ៊ុំព័ន្ធកន្លែងអាចបង្កឱ្យមានគ្រោះថ្នាក់ខាងលើនោះ និងរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ ដើម្បីចុះទៅយកគ្រាប់មិនទាន់ផ្ទុះខាងលើ៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *