Breaking News

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែល បណ្តាលឱ្យស្លាប់ ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់ និងជាច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង អំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ កន្លងទៅនេះ ហើយដែលបានបណ្តាលឲ្យមនុស្សជាងមួយរយនាក់ត្រូវបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា៖ «ក្នុងនាមគណៈកម្មាធិការកណ្តាល សមាជិក មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខ និងសមានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ្រ តាមរយៈកាកបាទក្រហម អាល្លឺម៉ង់ ដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងដល់អ្នករងរបួស ឲ្យឆាប់បានជាសះស្បើយ និងសូមឲ្យប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសម្រេចបានជោគជ័យ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ទឹកជំនន់ឆាប់ទទួលបានភាពប្រសើរឡើងវិញ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន លោកស្រី Gerda HASSELFELDT ៖

 

About srn tv

Check Also

រយៈពេល៣ថ្ងៃ នគរបាលបង្រ្កាបទល្មើស១២ករណី ឃាត់ខ្លួនបាន៣៦នាក់ បង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ជូនទៅតុលាការ

Leave a Reply

Your email address will not be published. Required fields are marked *