Breaking News

មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិគីរីរម្យ បន្តប្រតិបត្តិការ ចុះបង្ក្រាប ការលួចដាំបង្គោលរបង ហ៊ុំព័ទ្ធយកដី រួចសង់ខ្ទមអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាត ក្នុងតំបន់ការពារធម្មជាតិគីរីរម្យ

ខេត្តកំពង់ស្ពឺ៖ មន្រី្តឧទ្យានរក្ស  ឧទ្យានជាតិ គីរីរម្យ នៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយផ្ទាល់ ពីលោក សួស សុផល់ អនុប្រធានមន្ទីរ និងមានការចង្អុលបង្ហាញ់ពីលោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស បានចុះបង្ក្រាបការលួចសាងសង់រោងមួយកន្លែង នៅចំណុចនិយាមកា លេខ ៣៩៩ ៦០៤-លេខ ១២៥ ៥២៣១ ស្ថិតក្នុងភូមិសាស្ត្រភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

បើយោងតាមប្រភពព័ត៌មានរបាយការ ពីលោក សួស សុផល់ អនុប្រធានមន្ទីរទទួលបន្ទុកឧទ្យានជាតិគីរីរម្យ បានឲ្យដឹងថា ដែលទីតាំងខាងលើនោះមន្ត្រីរបស់យើងធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពម្តងរួចមកហើយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តែជនសង្ស័យនៅតែមិនអនុវត្តតាម ការណែនាំរបស់មន្ត្រីយើងទេ។ 

ក្រុមការងារបានអនុវត្តច្បាប់ដោយបានធ្វើការដុតកំទេចចោលនៅនឹងកន្លែងតែមនតង ដោយឡែកបង្គោលរបងប្រមាណជា២០ដើម ដែលជនសង្ស័យបានហ៊ុំព័ទ្ធយកដីដោយខុសច្បាប់ បំណងធ្វើជាកម្មសិទ្ធិ ក្រុមការងារក៏បានដកដុតកំទេចចោលផងដែរ។ 

បើតាមការអះអាងរបស់ មន្ត្រីឧទ្យានុរក្សក្នុងរបាយការ ដែលស្និទ្ធនឹងម្ចាស់ដីបានអោយដឹងថា ទីតាំងនេះម្ចាស់ឈ្មោះ ចែ ថាន់ នៅជាមួយ លោក ធំម្នាក់ហើយការហ៊ុំព័ទ្ធយកដីធ្វើកម្មសិទ្ធ និងសាងសង់រោងនេះមិនមានច្បាប់អនុញ្ញាតទេ ។

សូមបញ្ជាក់ថានៅកំឡុងពេលមន្រ្តីបរិស្ថានកំពុងប្រតិបត្តិការ ក៏មានឡានមួយគ្រឿង មានមនុស្ស៣នាក់ មកបំណងមករារាំងមន្ត្រីជុំនាញរបស់យើង ។ដែលតាមការអោយដឹងពីមន្ត្រីក្នុងចំណោមនោះមានឈ្មោះ ផន ភេទប្រុស ដែលជាអ្នកកាងដីនេះផងដែរ។

ក្រសួងបរិស្ថាន ជុំរាបជូនមក ឯកឧត្តម លោកជុំទាវ អភិបាល នៃគណអភិបាលខេត្ត ចុះថ្ងៃទី10ខែឧសភាឆ្នាំ2021 កម្មវត្ថុ សំណើសុំ អន្តរាគមន៍ចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នៅរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណកាន់កាប់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហញទីតាំងដី ជាអាទ៌ ដែលធ្វើឡើងនៅលើដី ក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវ:ចម្រុះ ។

ចំណារបស់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី20ខែឧសភាឆ្នាំ2021

លិខិតបដិសេដរបស់រដ្ឋបាលឃុំចំបក់ចុះនៅថ្ងៃទី 15 ខែមិនា ឆ្នាំ2021សូមធ្វើការបដិសេដ រាល់លិខិតសម្គាល់សិទ្ធិកាន់កាប់ដីធ្លីដែល រដ្ឋបាលឃុំចំបក់ បានចេញជូនកន្លងមក ចាត់ទុកជាមោឃ:។

កិច្ចសន្យា រវាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងរដ្ឋបាលឃុំចំបក់ ស្តីពីបញ្ឈប់នូវការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេសិទ្ធិឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិគីរីរម្យ ធ្វើនៅថ្ងៃទី15ខែមិនាឆ្នាំ2021។

ពាក់ព័ទ្ធដីចំការស្រល់របស់រដ្ឋដែលត្រូវ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅមានការរិះគន់យ៉ាង ទៅលើអ្នកមានលុយមានអំណាចមន្ត្រីរាជការខិលខូចមួយចំនួនអានខ្សែខ្នងធំ មករំលោភយកសម្បត្តិរបស់រដ្ឋ និងមិនដែលមន្ត្រីជំនាញនៅទីនោះ ក្នុងក្រសែភ្នែករបស់លោកទេព្រោះតែពួកគាត់ជាមន្ត្រីតូចតាច ប្រជាពលរដ្ឋស្នើសុំ ទៅដល់ ក្រសួងពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលឲ្យមានការអនុវត្តច្បាប់ឱ្យស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ ព្រោះដីរបស់រដ្ឋសម្បត្តិរបស់រដ្ឋគឺការពារដោយច្បាប់ មិនអាចមានជនណាឬបុគ្គលណាឬមន្ត្រីណាលោកឧកញ៉ាណាមករំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនបានឡើយ បំរាប 

ហាមកាប់គាស់រុករានដីព្រៃ ឆ្កា ដុត ឈូសឆាយ ដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ជនណាល្មើសនឹងបម្រាមខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី5 ឆ្នាំទៅ 10 ឆ្នាំ នឹងត្រូវពិន័យជាប្រាក់ពី 15 ដប់ប្រាំលានរៀលទៅ 150 មួយហាសឹ លានរៀល 

ករណីអ្នកប្រព្រឹតល្មើសជានីតិបុគ្គល ទោះពិន័យជាប្រាក់ពី 250 ពីរយហាសឹ លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំណុចទី 1 មាត្រាទី 62 នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ៕SRN

 

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *