Breaking News

ពិធីសម្ភោធ កុដិ សាលាសំណាក់ និងសមទ្ធផលនានានៅក្នុងវត្តវត្តព្រែកតាមាក់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លង និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កុដិ សាលាសំណាក់ និងសមទ្ធផលនានាជាច្រើន នៅក្នុងវត្តសុវណ្ណវតី ហៅ(វត្តព្រែកតាមាក់) ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ 

កុដិ  ដែលត្រូវបានសម្ភោធដាក់អោយនប្រើប្រាស់ មានបណ្តោយប្រវែង ៥៥ម៉ែត្រ ទទឹង ៧.២ម៉ែត្រ និងសាលាសំណាក់យាយជី តាជី មានចំនួន១៦ បន្ទប់ ជាសមិទ្ធិផលថ្មីបន្ថែមទៀតបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានចូលរួមជាប្រយោជន៍ជាកន្លែងសម្រាប់គោរពបូជា ធ្វើបុណ្យទាន រក្សាសីលតាមគន្លងព្រះពុទ្ធសាសនា និងចូលរួមចំណែកជួយសម្រួលការស្នាក់អាស្រ័យរបស់លោកយាយជី តាជី ផងដែរ។ 

ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ វិស័យខាងពុទ្ធចក្រ មានការរីកចម្រើន  ប្រកបដោយសាមគ្គីភាព សប្បុរសធម៌ និងសទ្ធាជ្រះថ្លា ជាពិសេស ការជួយតម្កើនតម្លៃនៃព្រះពុទ្ធសាសនា របស់យើងទាំងអស់គ្នា។ 

ការឯកភាពជាតិ និងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាមួយនាំឲ្យសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ។

សង្គមជាតិមួយស្ថិតស្ថេរយូរអង្វែងបាន ប្រជាជាតិមួយនោះត្រូវរួបរួមការពារជាតិ សាសនា និងវប្បធម៌ ឲ្យបានម៉ត់ចត់៕ដោយ៖ សិរី នាគ

 

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *