Breaking News

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នៅវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី០៤​ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៤៩៥​ ផ្លូវ៣៦៩ ភូមិដេីមចាន់​ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន​ ២ខ្នងទាំងស្រុង និង​ ១ខ្នងទៀតយកសម្ភារៈចេញបាន។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ឈេីប្រកស័ង្កសី ដែលមានទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ)។

នៅវេលាម៉ោង ៨និង១០នាទីថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៤ឡាន​ ស្មេីរនឹង​ ១៦ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប,​ រថយន្តសាលាខណ្ឌច្បារអំពៅ​ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប​,​ រថយន្តក្រុមហ៊ុន​ OCIC ទីក្រុងកោះពេជ្រ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្តបុរី​ ប៉េង​ ហួត​ បឹងស្នោ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​៕ដោយ៖ សិរី នាគ

 

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *