ភ្នំពេញ៖ យុវជនម្នាក់បានស្លា-ប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យចំណែកឯយុវជនម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូវ៉ាជែងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តតូយូតាព្រូសបើកបត់ឆ្លងផ្លូវចំពីមយខយ៉ាងពេញទំហឹងបណ្តាលអោយប៉ើងម៉ូតូជាប់លើរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២២ ចំណុចជាប់របងវត្តទួលទំពូង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៣៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមការបញ្ជាក់ពីបុរសម្នាក់នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀតត្រូវជាម្តាយបានបើករថយន្តម៉ាកតូយូតាព្រូសពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BC-2373បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងចូលតាមបណ្តោយផ្លូវ១៣៥គោលបំណងត្រឡប់ទៅផ្ទះខណះពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមាន
យុវជន២នាក់ជិះម៉ូតូម៉ាកហុងដាស្គុបពីរពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1HX-2241 ជិះឌុបគ្នាតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តតូយូតាព្រូសបើកបត់ឆ្លងផ្លូវ
ចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយប៉ើងមនុស្សខ្ទាតចេញពីម៉ូតូជាច្រើនម៉ែត្ររងរបួសធ្ងន់ហើយភ្លាមនោះដែរក៏មានរថយន្តសាមុយបានដឹកយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ភ្លាមៗ ផងដែរតែដោយអកុសលសភាព យុវជនម្នាក់រងរបួសធ្ងន់ធ្ងរពេកក៏បាត់បង់ជីវិតនៅឯមន្ទីពេទ្យតែម្តងទៅចំណែកឯយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ រីឯតៃកុងរថយន្តតូយូតាព្រូសវិញត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRN