ភ្នំពេញ៖ បុរសជាខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់បានជិះម៉ូតូម៉ាកPCXមួយគ្រឿងមិនចាំស្លាកលេខបានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ពុំដឹងថាមានទំនាស់ឬខឹងជាមួយនណានោះទេរួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ហេតុការភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់របងស្ថានទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមការអះអាងពីបុរសម្នាក់បានឃើញហេតុការណ៍ខាងលើប្រាប់អោយដឹងថាដំបូងរូបគាត់បានអង្គុយលេងនៅខាងមុខក្លឹបEPIC ជាប់និងរបងស្ថានទូតរុស្សុី មួយសន្ទុះក្រោយមកស្រាប់តែលេចមុខបុរសជាខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូម៉ាក pcx មួយគ្រឿងមិនចាំស្លាកលេខជិះតាមបណ្ដោយផ្លូវបេតុងជាប់នឹងរបងស្ថានទូតរុស្សុីក្នុងទិសដៅពីកើតមកលិចខណះពេលជិះមកដល់ចំណុចកើតហេតុជិតនិងក្លឹអុីEPIC ក៏បានដកកាំភ្លើងខ្លីបាញ់ឡើងទៅលើច្រើនគ្រាប់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងអាវុធហត្ថខណ្ឌចំការមនចុមកជួុយអន្តរាគមន៍ភ្លាមៗ ចំណែកឯបុរសជាខ្មាន់កាំភ្លើងបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនរួមទាំងកម្លាំងកងរាជអាវុធហត្ថសហការណ៍គ្នាចុះមកពិនិត្យនៅក្នុងទីតាំងកើតហេតុបានរកឃើញគ្រាប់កន្ទុះ៥គ្រាប់យកទៅរក្សាទុក ហើយនៅក្នុងករណីផ្ទុះអាវុធនេះមិនបណ្តាលអោយមាននណាម្នាក់រងរបួសនោះទេ យ៉ាងណាក៏សមត្ថកិច្ចខណ្ឌចំការមននិងធ្វើការស្រាវជ្រាវបន្តដើម្បីតាមឃាត់ខ្លួនបុរសជាខ្មាន់កាំភ្លើងយកមកចាត់ការទៅតាមច្បាប់ផងដែរ៕