លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ បានបាញ់សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួនសង្ស័យ មានវិបត្តិធ្ងន់ធ្ងរដោះស្រាយមិនចេញ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្បាលកោះឃុំកោះ ឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ថា, មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ បានធ្វើ ដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏បានមកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯងតែម្តង។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យភ្លាមៗផងដែរក្នុងនោះក៏ បានរកឃើញលិខិតចំនួនពីរសន្លឹកដែលគេអះអាងថាគឺជាបណ្តាំចុងក្រោយរបស់លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវដែលក្នុងលិខិតនោះបានសរសេរថា ប៉ា នឹង ម៉ាក់របស់កូន អោយកូនសុំទោស ផងដែលកូនមិនបានមើលថែនិងសងគុណលោកទាំងពីរកូនពិតជាសុំទោសខ្លាំងណាស់។ ប៉ាក្មេក នឹង ម្ដាយក្មេកអោយកូនសុំទោសលោកទាំងពីរផងដែល កូនបានយកលុយប៉ានឹងម៉ែ ថាឱ្យ គេខ្ចីហើយអោយការ តែការពិតគឺមិនមែនទេ គ្មានដាក់ណាខ្ចីទេ គឺកូនយកលុយនេះមកលេងល្បែងចាក់បាលទេ សូមឲ្យលោកទាំងពីរអហោសកម្មឲ្យកូនប្រសារគ្មានបានការម្នាក់នេះផងណា បើមានជាតិក្រោយមែនពិតកូននិងសងគុណលោកទាំងពីរវិញ។
ប្រពន្ធសម្លាញ់ចិត្តប្ដីសូមអូនមើលកូនយើងឲ្យបានល្អផងណាប្ដីមិនបានការម្នាក់នេះសូមលាអូនរហូតហើយបើមានជាតិក្រោយប្ដីសូមធ្វើប្ដីល្អ របស់អូនបើមាននិស្ស័យជាមួយអ្នកណាហើយ អូនយកគេធ្វើប្ដីចុះប្ដីមិនថាអីទេ សូមអូនមើលថែ កូនយើងផងណាជាចុងក្រោយបងប្អូនដែលខ្ញុំខ្វះនិងជំពាក់ទាំងប៉ុន្មាន សូមបងប្អូន អហោសកម្មឲ្យ ខ្ញុំបាទផងចុះ បើមានជាតិក្រោយខ្ញុំសូមសងវិញទាំងអស់ផងចុះ ខ្ញុំពិតជាសុំទោសពិតមែន សម្លាញ់ វង់កោះកែវ ១៧ នឹងហ៊ាឆាយ សូមបងទាំងពីរជួយទារលុយពីម្នាក់ឈ្មោះ មាស រិទ្ធី ឲ្យប្អូន ខ្ញុំវិញ ផងលុយចំនួន 250.00$ ដែលវាបានបោកពីខ្ញុំថាយកបងប្អូនខ្ញុំចូលប៉ូលិសខ្ញុំលាពីបងប្អូនល្អ រហូត ហើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។