ខេត្តកោះកុង៖ លោកគ្រូអ្នកគ្រូ និងគណៈកម្មការសាលាបឋម សិក្សាជ្រោយស្វាយមានកិត្តិយសដែលបានទទួលអំណោយដ៏ថ្លៃថ្លាពីនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការ ពារជាតិនិងលោកជំទាវ បានឧបត្ថម្ភចំនួន700$ តាមរយៈ ឯកឧត្តម មីន រស្មី និងសម្ភារៈសិក្សាដល់សិស្សក្រីក្រ ចំនួន13 សម្រាប់ ក្នុងនោះមាន(កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ផ្សេងៗ) ។
ដោយឡែកលោកគ្រូអ្នកគ្រូ បឋមជ្រោយស្វាយចំនួន11នាក់ក៏បានទទួលថវិកាពីឯកឧត្តមដោយម្នាក់ៗទទួលបានចំនួន50 000រៀលផងដែរ ។ ជាមួយនោះឯកឧត្តម ហេង លាងនិងលោកជំទាវបានឧបត្តម្ភ ចំនួន 200$បន្ថែមទៀតដើម្បីរួមចំណែកសាងសង់កញ្ចុះដើម្បីជួយសម្រួលអោយសិស្សានុសិស្សអង្គុយហូបអាហារពេលមកសិក្សា និងអានសៀវភៅ ។
គួរបញ្ជាក់ថាសាលាបឋមសិក្សាជ្រោយស្វាយថតនៅក្នុងភូមិ-ឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុង៕