Breaking News

សប្បុរសជនខ្មែរជាច្រើនរូប នៅទីក្រុង ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(អូស្ត្រាលី)៖ នាថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជនខ្មែរជាច្រើនរូប នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី-Sydney ប្រទេសអូស្ត្រាលីនាពេលកន្លងមក។  

ពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយថ្នាក់មហាសេនា, មេដាយថ្នាក់ធិបឌិន និងមេដាយថ្នាក់សេនា បានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ៕ដោយ៖ សិរី នាគ

 

 

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

Leave a Reply

Your email address will not be published. Required fields are marked *