ប៉ៃលិន៖ នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២២ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ចំនួន ២ នាក់ ស្រី ១នាក់ បានដឹកនាំ យុវជន កក្រក ចំនួន ៣ នាក់ ប្រុស ៣នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្តក្នុងបរិបទកូវីដ-១៩ ច្បាប់ចរាចរណ៍ផ្លូវគោក ជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និង ចាក់សម្លេងតាមឧឃោសនស័ព្ទ នៅក្នុងភូមិ អូរខ្ទីង និង ភូមិ ក្រចាប់ សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកទទួលផលចំនួន ៤២ ខ្នងផ្ទះ អ្នកចូលរួម ចំនួន ១២៦ នាក់ ស្រី ៧៤ នាក់ ចែកម៉ាស់ ៥០ បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនអំពីកូវីដ ១៩ ចំនួន ៣១ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣២ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម ចំនួន ២៦ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺគ្រុនឈីក ចំនួន ២៦ សាប៊ូ ២៦ ដុំតូច ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរៀនរស់នៅជាមួយកូវីដ-១៩ ដោយត្រូវមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល ដើម្បីកម្ចេចជំរកមូសខ្លាញី និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយត្រូវតែពាក់មួកសុវត្តិភាពជាប់ជាប្រចាំ។
ក្រុមប្រតិបត្តិសាខាបន្ត លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋទូទៅចូលរួមចាក់វ៉ាក់សាំងដុងជំរុញគ្រប់ចំនួន និង អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលបន្តចូលក្នុងសហគមន៍បាន៕