Breaking News

លួចប្រេងម៉ាស៊ូត ២កាន យកទៅលក់បានលុយ ២០ម៉ឺនរៀល មិនអស់ចិត្តចូលលួចថែម ២កានទៀត

ខេត្តកណ្តាល៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន ក្រោយពីបានរួមគំនិតគ្នាចូលលួចប្រេងម៉ាស៊ូតរបស់ជនរងគ្រោះចំនួនពីរលើក នៅរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោងជាង ២រសៀល ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ។

នគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ យឿន វិសាល ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ ពិតប្រាកដ, ទី២-ឈ្មោះ ទូច រ័ត្នមន្នី ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង មុខរបរ ពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០២ឆ្នាំ ពីបទ៖ លួច (ម៉ូតូ) និងទី៣-ឈ្មោះ សោម វ៉ាគីមហុង ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិក្រាំងខ្នុង ឃុំក្រាំងខ្នុង ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ មួយគ្រឿង ម៉ាក Honda Dream C១២៥ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ កណ្ដាល 1AN-1437, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ខៀវ និងប្រេងម៉ាស៊ូតចំនួន ០២ កាន ។

នគរបាលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អន្លង់រមៀត និងកម្លាំងប្រជាការពារ បានដើរល្បាតតាមភូមិសាស្រ្ត តាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ក៏ប្រទះឃើញជនសង្ស័យ ៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងដឹងប្រេងម៉ាស៊ូតចំនួន ០២កាន ឃើញដូចនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រមៀត បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដើម្បីសួរនាំ ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ យឿន វិសាល បានចេញពីផ្ទះរបស់ខ្លួនទៅលួចប្រេងម៉ាស៊ូត នៅរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្ដាលស្ទឹង បានចំនួន ២កាន រួចយកមកទុកនៅផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័យឈ្មោះ ទូច រត្ន័មន្នី និងឈ្មោះ សោម វ៉ាគីមហុង បានជិះម៉ូតូមកដល់ផ្ទះរបស់ឈ្មោះ យឿន វិសាល ហើយជនសង្ស័យឈ្មោះ យឿន វិសាល និង ឈ្មោះ ទូច រត្ន័មន្នី បានដឹកប្រេងម៉ាស៊ូតដែលលួចបាននោះទៅលក់នៅម្តុំកំពង់ទួល ដោយទុកឲ្យឈ្មោះ សោម វ៉ាគីមហុង នៅដេកចាំផ្ទះ ។ មួយសន្ទុះក្រោយមកជនសង្ស័យទាំងពីរនាក់បានត្រឡប់មកពីលក់ប្រេងម៉ាស៊ូតវិញបានលុយចំនួន ២០ម៉ឺនរៀល រួចបានចូលផ្ទះយកឈ្មោះ សោម វ៉ាគីមហុង ទៅធ្វើសកម្មភាពលួចប្រេងម៉ាស៊ូតនៅរណ្ដៅដីនោះម្តងទៀត បានចំនួន ០២កាន រួចជិះយកមកលក់នៅម្តុំកំពង់ទួលបានជួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រមៀត និងកម្លាំងប្រជាការពារចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងតែម្តង ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *