Breaking News

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរម្លឹកឱ្យគណបក្សភ្លើងទៀន បង្ហាញអំពីអាសយដ្ឋាន ទីស្នាក់ការកណ្តាលគណបក្ស ឱ្យច្បាស់លាស់

ភ្នំពេញ៖​ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានក្រើនរម្លឹក ឱ្យគណបក្សភ្លើងទៀន បង្ហាញពីស្នាក់ការកណ្តាលគណបក្សភ្លើងទៀនឱ្យបានច្បាស់លាស់។ ​

នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោក ទាវ វណ្ណុល ប្រធាន គណបក្សភ្លើងទៀន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា “ខ្ញុំសូមជម្រាប ជូន លោកប្រធានគណបក្សថា ផ្អែកតាមបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតដូចបានចុះក្នុងយោងខាងលើ ក្រសួងមហាផ្ទៃសូមធ្វើការរម្លឹកជាថ្មីចំពោះគណបក្ស ភ្លើងទៀនត្រូវធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ កំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបាន តម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតរបស់ក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ច តាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយផងដែរ” ។ ​

សម្តេចក្រឡាហោម ក៏បានលើកឡើងថា គណបក្សភ្លើងទៀនត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរ ជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋានទីស្នាក់ការកណ្តាលគណបក្ស ជាកំណត់៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *