Breaking News

ចេញពីក្លឹប​បើករថយន្ត​លឿនរ៉េ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូឡាំប្រឺតា នឹងបុក​របង​ការដ្ឋាន​សំណង់

​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ចេញពី​ក្លឹ​ប​កម្សាន្ត​បើករថយន្ត​លឿន​រ៉េ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូឡាំប្រឺតា និង​បន្ត​បុក​របង​ការដ្ឋាន​សំណង់​នៅ​ក្បែរ​នោះ​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត ​សំណាងល្អ​មិនបណ្តាលឲ្យមានអ្នករង​របួស​។

ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡ់ង​កាលពី​ម៉ោង​៣​និង​១៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សុធារស កែង​ផ្លូវលេខ​២៩៤ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​ប្រភព​ពត៌មានពី​ម្ចាស់​ម៉ូតូឡាំប្រឺតាបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់បាន​ដឹក​ភ្ញៀវ​នារី​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​សុធារស ហើយ​បាន​ឈប់​ម៉ូតូឡាំប្រឺតា​ដើម្បី​រង់ចាំ​ភ្ញៀវ​ចុះ​ទិញ​អីវ៉ាន់ ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​ឡាំប្រឺតា​មួយ​គ្រឿង​ទៀត​មក​ឈប់​ពីក្រោយ​ម៉ូតូ​ឡាំប្រឺតា​របស់​គាត់ ។

ប្រភពពត៌មាន​បន្តទៀត​ថា ខណៈ​​នោះ​ដែរស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BD-6494 បើកបរ​នឹង​រួម​ដំណើរ​ដោយ​បុរស​២​នាក់​ទើបនឹង​ចេញពី​ក្លឹ​ប​កម្សាន្ត​ ទំនងជា​ស្រវឹងស្រា ​បើករថយន្តយ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​ព្រះ​សុធារស ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​​បុក​រះ​ម៉ូតូ​ឡាំប្រឺតា​២​គ្រឿង រង​ការ​ខូចខាត​តិចតួច និង​បន្ត​ទៅ​បុក​​របង​ការដ្ឋាន​សំណង់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ទៀត បណ្ដាល​ឱ្យ​រលំ​របង​ស័ង្កសី​មួយ​ផ្ទាំង ចំណែក​រថយន្ត​វិញ រង​ការ​ខូចខាត​មួយ​កំណាត់​​។

បន្ទាប់ពី​កើតហេតុ ម្ចាស់​រថយន្ត​បាន​ចេញ​មក​សំពះសុំទោស ម្ចាស់​ម៉ូតូឡាំប្រឺតា ព្រមទាំង​ចរចា​សងការ​ខូច​ទៅ​ម្ចាស់​ម៉ូតូឡាំប្រឺតា ​ដើម្បី​បញ្ចប់រឿង​នៅកន្លែងកើតហេតុ​។ ចំណែក​របង​ការដ្ឋាន​សំណង់​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ ទើប​សមត្ថកិច្ចជំនាញចរាចរ​វាស់វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន​ជា​បណ្តោះអាសន្នរង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួនមក​ដោះស្រាយ​គ្នា​ជាមួយ​ខាង​ការដ្ឋាន​នៅ​ពេល​ក្រោយ៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *