Breaking News

អភិបាលស្រុកអង្គស្នួល ប្រគេនទេយ្យទាន គ្រឿងបរិក្ខា ទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាចំនួន០៣វត្ត

កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ និងទៀនចំណាំព្រះវស្សាថ្វាយ-ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាចំនួន០៣ វត្តរួមមាន៖

ទី១-វត្តព្រះឥន្ទសាមគ្គីធម៌ ក្រោមព្រះអធិបតីរបស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកៈនិកាយ និងជាព្រះមេគណ នៃគណៈធម្មយុត្តិកៈនិកាយខេត្តកណ្តាល។

ទី២-វត្តអង្គសិម្ពលី ក្រោមព្រះអធិបតីរបស់ព្រះឧទ័យវង្ស ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល។

ទី៣-វត្តភូមិថ្មី (ហៅវត្តព្រះអង្គម្ចាស់ថ្លៃ) ក្រោមព្រះអធិបតីរបស់ព្រះវិសាលមុនី យឹម រស្មី ព្រះធម្មធរអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល។

នាឱកាសនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះ ជុំវិញស្រុក មន្រ្តីរាជការរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ និងស្មៀនឃុំពើក ឃុំក្រាំងម្កាក់ និងឃុំបែកចាន និងតាជី យាយជី។

ទេយ្យទានដែលបានថ្វាយ-ប្រគេនរួមមាន៖ ទៀនចំណាំព្រះវស្សា អង្ករ មី ភេសជ្ជៈ សាដក ម៉ាស់ អាល់កុល ត្រីខ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៀត៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! បុគ្គលឈ្មោះ​ ចែហ័ង និងដៃគូ​ ដែលបានជេរប្រមាថភ្ញៀវកប់ៗមាត់​ នៅពេលនេះបានចេញមុខមកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ​ នៅចំពោះមុខសមត្ថកិច្ច

Leave a Reply

Your email address will not be published. Required fields are marked *