Breaking News

សមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកត្រាំកក់ ក្របួចចោរលួចម៉ូតូ

ខេត្តតាកែវ៖ ដោយមានករណីកាលព្រឹកថ្ងៃព្រហស្បតិ៍ ១រោជ ខែអាសាឍឆ្នាំខាលចត្វាស័ក ពស២៥៦៦ ត្រូវថ្ងៃទី១៤វេលាម៉ោង៧;00នាទីនៅចំណុចធាតុត្រពាំងខឹនស្ថិតក្នុងភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំក់ ខេត្តតាកែវ មានជនសង្ស័យ១នាក់ឈ្មោះ សុឹម សៅ ភេទប្រុសអាយុ៣៩ឆ្នាំស្រុកកំណើតភូមិត្រពាំងស្វាយឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវ។

បច្ចុប្បន្ននៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានី បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកសេ១២៥ព័ណ៏ខ្មៅសេរី២០១៤គ្មានផ្លាកលេខ ជារបស់ឈ្មោះឃឹម សាមុីភេទស្រីអាយុ៤៨ឆ្នាំនៅភូមិតាភេមឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវនៅពលដែលគាត់ជិះម៉ូតូទៅបញ្ឃទុករួចយកចង្ហាន់ប្រគេនប្រសង្ឃពេលជនសង្ស័យធ្វើសកម្មភាព រួចជនរងគ្រោះនៅទៅទីនោះបានឃើញទាន់ក៏ប្តឹងរាយការណ៍ជូនសមត្ថកិច្ចភ្លាមហើយគ្នាជិះម៉ូតូដេញប្រផាប់ប្រភឺងតាមកដល់លើផ្លូវលំស្ថិតក្នុងភូមិត្រពាំងកប្បាសឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវ កូនជនរងគ្រោះតាមទាន់ក៏ធាក់ម៉ូតូជនសង្ស័យឲ្យដួលពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងម៉ូតូបានមកវិញ។

ដោយមានបទបញ្ជាពីរឧត្តមសេនីយ៍ទោរស្នងការខេត្តតាកែវធ្វើការសំរបសំរួលដោយឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមតុលាការខេត្តតកែវបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពង់សាកសួរកសាងសំណុំរឿងតាមនិវិធីចាត់ការតាមច្បាប់៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *