ខេត្តកំពត៖ ប្រជាពលរដ្ឋដែលរស់នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពតខេត្តកំពត ក៏ដូចជាប្រជាពលដែលប្រើប្រាស់និងចរាចរលើដងផ្លូវក្រាលកៅស៊ូមួយខ្សែដែលតភ្ជាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៣ កំពត ខេត្តព្រះស៊ីហនុ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ផ្លូវនេះមានប្រវែងប្រហែលតែជាង៣០០ម៉ែត្រប៉ុណ្ណោះ បើគិតពីផ្លូវបំបែកផ្លូវជាតិលេខ៣មកដល់ក្បាលស្ពានឥន្ទនូត្រើយខាងលិច។
ផ្លូវនេះរងការខូចខាតយ៉ាងដំណំជាយូរខែមកហើយដែរគេពុំទាន់ឃើញមន្រ្តីរជំនាញសារធារណៈការនិងដឹកជញ្ជូនខេត្ត និងអាជ្ញាធរ សង្កាត់និងក្រុង គ្មានចំណាត់ជួសជុលឬធ្វើយ៉ាងណានៅឡើយទេ។
ប្រជាពលរដ្ឋដែលបានធ្វើចរាចរលើដងផ្លូវមួយខ្សែនេះក៏ដូចជាពលរដ្ឋដែលរស់នៅក្បែរផ្លូវបានឲ្យដឹងថា ផ្លូវនេះអ្នកធ្វើចរាចរបុកគ្នារវាងម៉ូតូនិង ម៉ូតូជាញឹកញាប់ដោយសារតែការគេចជង្ហុកព្រោះផ្លូវមួយខ្សែនេះមានជង្ហុកជ្រៅៗនិងដក់ទឹក ព្រមទាំងមានការលំបាកក្នុងការធ្វើដំណើរជារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ខ្លាំងណាស់។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះបានបញ្ជាក់ទៀតថា ៖ ដើម្បីចៀសវាងពីការគ្រោះថ្នាក់ចរាចរជាញឹកញាប់ដោយសារផ្លូវមានជង្ហុកច្រើននេះ ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពិសេសលោក ជីង គួង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពតមេត្តាជួយជួសជុលឡើងវិញ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចររបស់ពលរដ្ឋដែលធ្វើចរាចរលើផ្លូវមួយខ្សែនេះផងទានប្រុស ៕