Breaking News

ជំងឺអុតស្វានៅអាមេរិក កើនឡើងជាង​១ពាន់នាក់ហើយ

តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រង​និងបង្ការជំងឺឆ្លងអាមេរិក  បានប្រកាសថា នៅអាមេរិក មានករណីកើតជំងឺអុតស្វា ដល់ទៅ ជាង​១ពាន់នាក់ ក្នុង​៤១រដ្ឋទូទាំងអាមេរិក និងតំបន់ Puerto Rico

បច្ចុប្បន្នអាមេរិកមានករណីកើតជំងឺអុតស្វា ចំនួន១០៥៣  ក្នុងនោះមាន​៣រដ្ឋមានករណីកើតជំងឺអុតស្វា​ជាង​១៥០ ករណីមានរដ្ឋ California, New York និង Illinois។ ភាគច្រើនអ្នកកើតជំងឺអុតស្វាគឺជាបុរស ពិសេសគឺមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែអ្នកជំនាញសុខាភិបាល បានបញ្ជាក់ថា អ្នកណាក៏អាចកើតជំងឺអុតស្វាបានដែរ។

ចំនួករណីកើតចំងឺអុតស្វា​នៅអាមេរិកអាមេរិក អាចនឹងមានច្រើនជាងនេះ ដោយសារតែមិនបានធ្វើតេស្តជាទ្រង់ទ្រាយធំ ។ នៅពេលនេះអាមេរិក កំពុងតែសហការជាមួយក្រុមពិសោធដើម្បី ធ្វើតេស្ត ទៅលើពលរដ្ឋយ៉ាងតិច​៧ម៉ឺននាក់ក្នុងមួយសប្តាហ៍។

នៅពេលនេះដែរ រដ្ឋាភិបាលអាមេរិក បានបញ្ជូនវ៉ាក់សាំង ជាង ១៣២ពាន់ដូសទៅកាន់បណ្តារដ្ឋដែលមានករណីកើតជំងឺអុតស្វាច្រើន  ក្នុងនោះមាន ញូវយ៉ក និង កាលីហ្វ័រនីញ៉ា​៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *