ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានអញ្ជើញចូលរួមជាមួយឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹកចាប់ពីផ្លូវ១០១៩ (ភ្នំពេញ-ហាណូយ ) ដល់ផ្លូវ២០០៤ ណតប្រ៊ីត។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ការចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹកនេះ គឺចាប់ពីផ្លូវ១០១៩ (ភ្នំពេញ-ហាណូយ ) ដល់ផ្លូវ២០០៤ ណតប្រ៊ីត ដើម្បីរកដំណោះស្រាយ ប្រភពនៃការស្ទះចរន្តទឹកហូរយឺត នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ។
គួរំលឹកផងដែថា នៅចំណុចផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ គេសង្កេតឃើញថា ឲ្យតែដល់រដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង គឺតែងតែជនលិចផ្លូវធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ដូច្នេះហើយទើបអាជ្ញាធរសង្កាត់-ខណ្ឌ រួមនិងមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យជាក់ស្តែង ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណារកឲ្យឃើញប្រភពនៃការស្ទះចរន្តទឹកហូរយឺត នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ៕