Breaking News

បើកម៉ូតូវ៉ាជែងកៀរប៉ះរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់

(ខេត្តកំពត)៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោង១៦,៣០នាទី នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ កើតឡើងរវាងម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងលើផ្លូវជាតិលេខ៣(កំពត.វាលរេញ)ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩.១៥០ ត្រង់ចំណុចផ្លូវបំបែកជាបីផ្លូវចូលផ្សារ(សេសយុង)ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ តាមប្រភពសមត្ថកិច្ចចរាចរក្រុងបានឲ្យដឹងថា: មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកអ៊ែប្លែត ពណ៌ទឹកក្រូច.ខ្មៅ ពាក់ស្លាកលេខកំពត១L-៧១១៣បើកដោយឈ្មោះហយ ពេជ្រចាន់ភីនុត ភេទប្រុស អាយុ១៥ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)គ្មានមួកនិងមានដឹកមនុស្សម្នាក់ពីក្រោយឈ្មោះសុវណ្ណា ឡេង ភេទប្រុស អាយុ១៦ឆ្នាំ(ធ្ងន់)គ្មានមួកទាំង២នាក់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពតបើកក្នុងទិសដៅពីត្បូងទៅជើងបានបើកកៀម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពត១M-៧៧៦៨បើកដោយឈ្មោះណន មិនា ភេទប្រុសអាយុ១៩ឆ្នាំ(ធ្ងន់)គ្មានមួកនិងមានដឹកមនុស២នាក់ខាងក្រោយ.ឈ្មោះសុភ័ណ្ឌ ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ(ធ្ងន់)គ្មានមួកទាំង២នាក់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត.ឈ្មោះម៉ៅ ភត្រា ភេទប្រុស អាយុ១៤ឆ្នាំ(ធ្ងន់)គ្មានមួកនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បើកក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង ប៉ះរួចម៉ូតូម៉ាកអ៊ែប្លែតបានខ្ទាតអូសទៅប៉ះចូលចំណែកផ្លូវខាងស្តាំដៃត្រូវរថយន្តមួយគ្រឿងម៉ាកFORD ពណ៍ស ពាក់ស្លាកលេខរដ្ឋ២០.២.៩៨៩៩ប៉ះបណ្តាលអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

អ្នកបើកបររថយន្តដែលជួបហេតុការសមត្ថកិច្ចមិនទាន់សាតាវនៅឡើយ ដោយបានរត់គេចខ្លួនបាត់ក្រោយពីជួបហេតុដ៏ចៃដន្យបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងនេះ ប៉ុន្តែបានបន្សល់ទុករថយន្តនៅកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់។ សមត្ថកិច្ចបានឲ្យដឹងទៀតថា:រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង ហើយការប៉ះទង្គិចក្នុងហេតុការនេះបណ្តាលឲ្យមានមនុស្សរបួសធ្ងន់៤នាក់ប្រុសនិងស្លាប់១នាក់ប្រុសនៅកន្លែងកើតហេតុ។

  សម្ភារះខូចខាត:រថយន្តខូចស្រាល១គ្រឿងនិងម៉ូតូខូចធ្ងន់១គ្រឿងស្រាល១គ្រឿងត្រូវបានកំលាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពតរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ បើកបរសូមគោរពច្បាប់ចរាចរទាំងអស់គ្នាទើបយើងបានសុខសុវត្ថិភាពទាំងអស់គ្នា នេះជាបំណងល្អរបស់សារពត៌មានកោះសន្តិភាព៕

Check Also

សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Leave a Reply

Your email address will not be published. Required fields are marked *