Breaking News

រថយន្តហាយលែនឌឺរបើកហួសគំនូសស្លាកចរាចរណ៍ខ្លាចសមត្ថកិច្ចហៅផាកពិន័យថយក្រោយបុកម៉ូតូកង់បីឥណ្ឌារុញផ្ទប់ទៅប៉ះរថយន្ត lexus រងការខូចខាត

ភ្នំពេញ៖ រថយន្តចំនួនពីគ្រឿងនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងរងការខូចខាតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈពេលដែលរថយន្តហាយលែនដឌឺរបើកបរនៅខាងមុខតាមបណ្ដោយផ្លូវស្របទិសគ្នាមកដល់ចំណុចស្តុកហួសគំនូសចរាចរណ៍ ត្រូវបានរថយន្តថយមកខាងក្រោយវិញខ្វះការប្រុងប្រយ័ត្នបុកម៉ូតូកង់បីឥណ្ឌារុញទៅបុកផ្ទប់នឹងរថយន្តលុចស៊ីសនៅខាងក្រោយបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១ និង ០០នាទីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចស្តុបអូតែល ស តាមបណ្ដោយផ្លូវហ្សារដឺហ្គោល កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូឬស្សីទី៤  ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូកង់បីឥណ្ឌាបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តហាយលែនឌឺរពណ៌ស្គមពាក់ស្លាកលេខភ្នំពេញ 2AX-33 47បើកនៅខាងមុខ ម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ1GR-7060 បើកបន្ទាប់នៅកណ្តាលដឹកនារីម្នាក់ ហើយរថយន្ត lexus ៥៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AM-8858បើកពីខាងក្រោយក្នុងទិសដៅស្របទិសគ្នាតាមបណ្ដោយផ្លូវហ្សាដឺហ្គោលក្នុងទិសដៅពីលិចទៅកើតចេញពីស្តុបរង្វង់មូលនាងគង្ហីងទៅផ្សារធំថ្មី  លុះមកដល់ចំណុចកើតហេតុស្តុបអូតែល ស រថយន្តហាយលែនឌឺរបានបម្រុងឆ្លងផ្លូវតែត្រូវស្តុបលោតពណ៌ក្រហមរថយន្តបានឈប់ដោយបើកហួសគំនូសចរាចរណ៍ដោយខ្លាចសមត្ថកិច្ចហៅផាកពិន័យក៏ថយរថយន្តមកខាងក្រោយវិញដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌារុញផ្ទុបទៅបុករថយន្ត lexus នៅខាងក្រោយបណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌានៅកណ្តាលគាបជាប់រងការខូចខាតរួញនិងអ្នកបើកម៉ូតូរងរបួសស្រាលចំណែកឯរថយន្ត lexus នៅខាងក្រោយរងការខូចខាតកាងខាងមុខ ដោយឡែករថយន្តហាយលែនឌឺរបង្កហេតុរងការខូចខាតកាងខាងក្រោយ។

ក្រោយកើតហេតុម្ចាស់រថយន្តនិងម៉ូតូកង់បីឥណ្ឌាក៏បានបើកអែបគៀនដើម្បីដោះស្រាយគ្នាដោយម្ចាស់រថយន្តហាយលែនឌឺរព្រមចេញសងថ្លៃការខូចខាតឲ្យម៉ូតូកង់បីយកទៅជួសជុលសារឡើងវិញ។ចំណែកឯរថយន្តលិចស៊ីសក៏ព្រមទទួលសំណងថ្លៃការជួសជុលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *