Breaking News

តុលាកាសម្រេចឃុំខ្លួនបុរសម្នាក់ដែលបានយកកាំបិតផ្គាក់កាប់ប្អូនប្រុស

កំពង់ស្÷ លោក ប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យម្នាក់ពាក់ព័ន្ឋឃាតកម្មកាប់ប្អូនប្រុសបណ្តាលឲ្យស្លាប់នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២។

ជនសង្ស័យដែលត្រូវឃុំខ្លួនជាបណ្តោះអាសន្ននេះមានឈ្មោះ រិន ណារ័ត្ន ភេទប្រុសអាយុ៣៥ឆ្នាំតាមដីកាលេខ៩៦២៨ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៤កាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២។ដីកាសន្ឋិដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៥៧២៣ ដស.បស ចុះថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ដែលទាក់ទងនិងជនសង្ស័យខាងលើដែលបានព្រប្រឹតឃាតកម្មនៅចំណុចភូមិទួលសំណាំង ឃុំវល្លិ៍សរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

គួរំលឹកផងដែរកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២២មានករណីទំនាស់ពាក្យសម្តីរវាងជនសង្ស័យឈ្មោះ រិន ណារ័ត្ន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបរទិញលក់អេតចាយ។នឹងជនរងគ្រោះមានឈ្មោះ រិន ណារូ៉ ភេទប្រុសអាយុ២៧ឆ្នាំមានស្រុកកំណើតនៅភូមិព្រែត្បាល់ ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងទៅ។

លោក សម សាក់ ស្នងការងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមូលហេតុដែរជនសង្ស័យកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់នេះផ្តើមឡើងពីជនរងគ្រោះបានយកចបជីដេញវាយមកលើខ្លួនជនសង្ស័យដឺលជាបងប្រុសបង្កើត។ហើយជនសង្ស័យបានយកកាំបិតផ្គាក់មកក្រវីការពារខ្លួនតែជ្រុលត្រូវកញ្ចឹងករជនរងគ្រោះបណ្តាឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកបានបន្តថាក្រោយកើតហេតុដោយមានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍ឃុំវល្លិ៍សរ សហកាជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងបញ្ជូនមកស្នងការខេត្តកំពង់ស្ពឺបន្តនិតិវិធី៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *