Breaking News

អាជ្ញាធរស្រុកទឹកផុស ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យដាច់ផ្លូវ ទំនប់ចាក់ទឹម ទំនប់ដូនពៅ ឃុំជៀប និងដាច់ផ្លូវមួយចំនួនផ្សេងទៀត

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២អាជ្ញាធរស្រុកទឹកផុសបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះពិនិត្យការខូចខាតទំនប់ចាក់ទឹម និងទំនប់ដូនពៅនៅ ឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ដោយសារជំនន់ទឹកភ្លៀង្រឹម តែមូយយប់ពេញព្រាបនិងធ្វើរងផលប៉ះពាលបណ្តាលអោយខូចខាត:
១-ទំនប់ចាក់ទឹម រងការខូចខាតប្រវែងប្រហែល ១០០ម៉ែត្រ ជម្រៅប្រហែល ១០ ម៉ែត្រ ។

២- ការខូចខាតត្រង់ចំនុចស្ពានថ្មអូរឃ្លៃ ភូមិតានៃ ប្រវែង ១៥ម៉ែត្រ ជម្រៅ៣.៥ម៉ែត្រ បញ្ជាក់ គ្រឿងចក្រក្រសួងធនធានទឹកកំពង់តែធ្វើការជួសជុល។

៣-ការខូចខាតទំនប់ដូនពៅ ទឹកបានបុកដាច់ភ្លឺខាងជើងប្រឡាយប្រវែង ១៥០ម៉ែត្រ ទទឹងចាប់ពី០.៥ម៉ែត្រ ទៅដល់២ម៉ែត្រ ចំណែកសន្តខាងត្បូងប្រឡាយមិនទាន់វាយតម្លៃបានមូលហេតុទឹកកំពុងតែបុក ។

៤និងបានជូនដំណឹងដល់ឃុំចោងម៉ោង និងតាំងក្រសាំង បើកទ្វារទឹកទាំងអស់ដើម្បីរំដោះទឹកជំនន់ប៉ែកខាងលើ ។

អភិបាលស្រុកទឹកផុសលោក.សូត្រសង់ បានប្រាប់ឲ្យដឹងនៅវេលាម៉ោង ១និង១៩នាទី ថ្ងៃទី ២០ កក្កដា ២០២២ ថាករណីខាងលើនេះវាម៨នមែនបណ្តាលមកពីគ្រោះធ្មជាតិនោះទេព្រោះក្រសួងធនើធានទឹកកំពង់ធ្វើការសាសងនៅទំនប់ស្ទាក់ទឹកមួយកន្លែងចំណុចចាក់ទឹមហើយគេបានធ្វើផ្លូវវែងតែដោយស្ថានភាពភ្លៀងខ្លាំងទើបបានក្រុមការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយមធ្វើការកាយចេញទាំងកណ្ដាលយប់ព្រោះអាចខ្លាចទឹកហូរម៨នទាន់បណ្តាលអោយបាក់កាន់តែធំ ។

អភិបាលស្រុកទឹកផុសបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីភ្លៀងបានរាំងក្រុមការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយមនឹងធ្វើការជួសជុលកែលម្អផ្លូវទាំងអស់ហ្នឹងឱ្យដំណើរការជាធម្មតាឡើងវិញហើយខាងក្រុមការងារនៃក្រសួងធនធានទឹកនិងឧតុនិយមគេក៏បានជូនដំណឹងជាមុនផងដែរ ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *