Breaking News

រថយន្តហាយលេនឌ័របុកហ្វ័តពេញទំហឹងបណ្ដាលឲ្យខ្ទៀតទៅប៉ះរថយន្តមួយគ្រឿង

     ភ្នំពេញ ៖ រថយន្តហាយលេនឌ័រមួយគ្រឿងបានបើកបុកជាមួយរថយន្តហ្វ័ត រួចខ្ទៀតទៅប៉ះនឹងរថយន្តហាយលេនឌ័រមួយគ្រឿងទៀតដែលចតស្ងៀមរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១០ និង ១៥ នាទីយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចមុខមន្ទីពេទ្យសែនសុខ តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AC-5749បើកបរទិសដៅ ពីកើតទៅលិច លុះមកដល់កើតហេតុ ខាងលើ បានជ្រុលបុកជាមួយរថយន្តហ្វ័តមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AP-0850បើកបរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទៀតទៅប៉ះនឹងរថយន្តហាយលេនឌ័រមួយគ្រឿងទៀតពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AB-1963ចតស្ងៀមតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាត។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តហាយលេនឌ័រដែលចតស្ងៀមតាមចិញ្ចើមផ្លូវរងការខូចខាតបន្តិចបន្តួចមិនបានទារសំណងនោះទេ   គឺនៅតែរថយន្តពីរគ្រឿងសមត្ថកិច្ចឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ។ បន្ទាប់មកខាងរថយន្តហាយលេនឌ័រ បានចេញសំណងចំនួន ៤២០០ដុល្លារទៅឲ្យខាងរថយន្តហ្វ័តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *