Breaking News

លោក Ranil Wickremesinghe ​ស្បថចូលកាន់តំណែងប្រធានាធិបតី

លោក​ Ranil Wickremesinghe បានស្បថចូលកាន់តំណែងប្រធានាធិបតីស្រីលង្កា នៅក្នុងរដ្ឋសភាប្រទេសនេះ ក្រោយពេលលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅរដ្ឋសភា កាលពីថ្ងៃទី ២០ខែកក្កដា​។

សារព័ត៌មានស៊ីនហួរបានផ្សាយថា លោក​ Ranil Wickremesinghe នៅថ្ងៃទី​២១ខែកក្កដា បានស្បថចូលកាន់តំណែង ប្រធានាធិបតីស្រីលង្កា។ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅក្នុងរដ្ឋសភា លោកទទួលបានសំឡេងគាំទ្រ១៣៤ ក្នុងចំណោមតំណាងរាស្ត្រទាំង ២២៥រូប​ នាំមុខដាច់លើបេក្ខភាពផ្សេងទៀត។

លោក​​ Ranil Wickremesinghe ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី ស្រីលង្កាដល់ទៅ ៦អាណត្តិកន្លងមក​។  លោក ក៏បានក្លាយទៅជាប្រធានាធិបតិបណ្តោះអាសន្នក្រោយពេល អតីតប្រធានាធិបតីចាកចេញពីប្រទេស ហើយលាលែងចេញពីតំណែង​។

ក្នុងតំណែងជាប្រធានាធិបតីស្រីលង្កា លោក​ Ranil Wickremesingheប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺ ជួយប្រទេសជាតិឆ្លងផុតវិបត្តិសេដ្ឋកិច្ច និងនយោបាយ ទ្រង់ទ្រាយធំបំផុត ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨៕

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *